អត្ថបទពាណិជ្ជកម្ម
Nokia 4.2 ដែលមាន​តម្លៃ​ក្រោម​២០០​ដុល្លារ មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ហើយ ជាមួយនឹង​សមត្ថភាព​ដ៏​អស្ចារ្យ​
26, Apr 2019 , 3:29 pm        
រូបភាព
ដោយ:
​នេះ​ជា​ដំណឹង​ដ៏​ល្អ សម្រាប់​ប្រិយមិត្ត​របស់ Nokia ទាំងអស់​។ ថ្ងៃនេះ​ម៉ូ​ឌែ​ល​ថ្មី​មួយទៀត របស់​ក្រុមហ៊ុន Nokia បាន​ចូលមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ ជាមួយនឹង​សមត្ថភាព​ដ៏​អស្ចារ្យ រីឯ​តម្លៃ​សមរម្យ​មែនទែន​។ ម៉ូ​ឌែ​ល​ថ្មី ដែល​ត្រៀមខ្លួន​ចូល​ទីផ្សារ​កម្ពុជា​នេះ គឺ Nokia 4.2 ដែលមាន​តម្លៃ​ត្រឹមតែ ១៦៩​ដុល្លារ​ប៉ុណ្ណោះ នៅ​កម្ពុជា ភ្ជាប់​មក​ជាមួយនឹង​កាដូ​កូន​កង្ហារ Cute Cute ស្របពេល​អាកាសធាតុ​កំពុង​កើនឡើង​កម្ដៅ​ខ្លាំង​។ ការ​ថែម​ជូន​នេះ ផ្តល់ជូន​រហូត​អស់ពី​ស្ដុក​។​


 
​ម្ដងនេះ HMD GLOBAL បាន​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​ឡើង ដោយ​យកចិត្តទុកដាក់​ខ្លាំង​មែនទែន ដោយ Nokia 4.2 ដោយបាន​រចនា​ឡើងជា​មួយរូប​រាង​ស្លី​មយ៉ាង​ស្រស់ស្អាត ដែល ទម្ងន់ ១៦១ ក្រាម​។ HMD GLOBAL បាន​រចនា​ផ្នែក​ខាងក្រោយ របស់​ទូរ​សព្ទ Nokia 4.2 ដោយមាន​កាមេរ៉ា ២​គ្រាប់ នៅ​ខាងក្រោយ​ជាមួយនឹង Flash មួយ​គ្រាប់ អម​ជាមួយ logo របស់ Nokia នៅ​ចំ​កណ្ដាល​ទូរ​សព្ទ​ផ្នែក​ខាង​ក្រាយ​យ៉ាង​ស្រស់ស្អាត​។ ផ្នែក​ខាងស្ដាំ ភ្ជាប់​មកជា​មួយ​ប៊ូ​តុង​សំឡេង និង​ប៊ូ​តុង​ចាក់សោរ​។ លើសពីនេះ Nokia 4.2 បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Assistant នៅ​ផ្នែក​ខាងឆ្វេង​របស់​វា​។ ផ្នែក​ខាងមុខ​របស់​ទូរ​សព្ទ​ដែលមាន​តម្លៃ​ក្រោម ២០០ ដុល្លារ​នេះ បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់ IPS LCD ដែលមាន​ទំហំ 5.71 អ៊ីង កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ជាមួយ​ដង់ស៊ីតេ 295 ppi​។​


 
​ទូរ​សព្ទ​ដែលមាន​អេក្រង់​បែប​ដំណក់ទឹក​មួយ​នេះ ប្រតិ​ប​តិ្ត​ការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM439 Snapdragon, CPU Octa-core និង GPU Adreno 505​។ ទូរ​សព្ទ​នេះ មាន RAM 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32GB និង​បំពាក់​នូវ​ថាមពល​ថ្ម 3000mAH​។​


 
Nokia 4.2 បាន​បំពាក់​ជាមួយ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13 MP និង​កម្រិត f/2.2 និង​មួយ​គ្រាប់​ទៀត 2 MP និង​កម្រិត f/1/3 អាច​ថត​វីដេអូ 1080p@30fps​។ កាមេរ៉ា​ផ្នែក​ខាងមុខ​ទំហំ 8 MP កម្រិត f/2.0៕
 
Nokia Smartphone ធ្វើអោយ​ឲ្យ​កាន់តែ​ប្រសើ​ឡើង​!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com