អត្ថបទពាណិជ្ជកម្ម
CamEd ជា​សាលា​ធុរកិច្ច​ទីមួយ​នៅ​កម្ពុជា ដែល​ផ្តល់​ការអប់រំ ACCA
26, Apr 2019 , 4:00 pm        
រូបភាព
CamEd Business School គឺជា​សាលា​ធុរកិច្ច​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​អាមេរិក​។ វិទ្យាស្ថាន CamEd Business School ក៏​ជា​វិទ្យាស្ថាន​មួយ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ និង​ជា​គ្រឹះស្ថាន​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ឈានមុខ​ជាងគេ ក្នុង​មុខជំនាញ​ហិរញ្ញវត្ថុ និង​គណនេយ្យ​ផងដែរ​។ លើសពីនេះ CamEd គឺជា​អ្នកផ្តល់​ការអប់រំ The Association of Chartered Certified Accountants (ACCA) ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា និង​ជា​អ្នកផ្តល់​ការអប់រំ ACCA Platinum តែមួយគត់​ផងដែរ​។​
 
​ជាមួយគ្នានេះដែរ CamEd បានចាប់ផ្តើម​ផ្តល់​ការអប់រំ​ដល់​និស្សិត​កម្ពុជា សម្រាប់​ជំនាញ​ហិរញ្ញវត្ថុ គណនេយ្យ និង​សវនកម្ម ចាប់តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ​។ សាស្ត្រាចារ្យ​របស់ CamEd Business  School នេះ សុទ្ធសឹងតែ​ជា​អ្នកជំនាញ ដែលមាន​សមត្ថភាព និង​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ 
 
​តើ​អ្វី​ជា ACCA ?
 
​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩០៤ The Association of Chartered Certified Accountants (ACCA) គឺជា​ស្ថាប័ន​ជំនាញ​ដ៏​បំផុត​មួយ​របស់​ពិភពលោក សម្រាប់​គណនេយ្យករ និង​សវន​ករ (Auditors)​។ ACCA មាន​ទីស្នាក់ការ​កណ្តាល ក្នុង​ទីក្រុង​ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស និង​ផ្តល់​សញ្ញាបត្រ CAT និង ACCA ដែល​ត្រូវបាន​ទទួលស្គាល់ ក្នុង​បណ្តា​ប្រទេស​ជាង​១៨៣ នៅ​ពិភពលោក​។ ស្ថាប័ន​ជំនាញ​ដ៏​ធំ​នេះ ក៏បាន​ធ្វើការ​ដោយ​ឯករាជ្យ លើ​ការរៀបចំ​ការប្រឡង និង​កម្មវិធី​សម្រាប់​សញ្ញាបត្រ CAT និង ACCA​។ 


 
​បច្ចុប្បន្ន CamEd Business  School មាន​និស្សិត​កម្ពុជា​ចំនួន​១៦​នាក់ និង​ជាប់​ចំណាត់​លេខ​ពីរ​ក្នុង​ពិភពលោក​លើ​ជំនាញ ACCA របស់​ពួកគេ​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និស្សិត​របស់​សាលា CamEd រក​ពិន្ទុ​បាន​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត និស្សិត​ដែល​បានបញ្ចប់​ការសិក្សា សញ្ញាបត្រ​គណនេយ្យករ​ជំនាញ ACCA ក៏បាន​ក្លាយជា​ចលករ​ដ៏​សំខាន់ និង​បាន​ក្លាយជា​សេចក្ដីត្រូវការ​យ៉ាង​ចម្បង នៅក្នុង​ទីផ្សារការងារ ក្នុង​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម ទាំង​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន នៅក្នុង​ស្រុក និង​អន្តរជាតិ​។ 
 
​ចាប់ផ្តើម​បង្កើន​សមត្ថភាព ជំនាញ និង​ចំណេះដឹង​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និង​ពន្ធដារ ជាមួយ​សញ្ញាបត្រ​គណនេយ្យ​ករ​ជំនាញ ACCA នៅ​វិទ្យាស្ថាន CamEd Business School​។ ចាប់ផ្តើម​ទទួល​ចុះឈ្មោះ​សិក្សា ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ​២០១៩​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ​!
​សូម​ចុះឈ្មោះ​តាមរយៈ​អន​ឡាញ សូម​ចូលទៅ​កាន់​វេ​ប​សាយ​៖ www.cam-ed.com

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com