កីឡាជាតិ
ជាតិ
កូនប្រុសប្រធានក្លិបបឹងកេត Dome ជាប់ក្នុងការធ្វើតេស្តវគ្គទី១នៅ Barcelona Dome ពេលធ្វើតេស្តជាមួយសាលាបាល់ទាត់ Barcelona, រូបភាពពីហ្វេសប៊ុក Boeungket Academy
× កុមារា Dome Kasidej កូនប្រុសបង្កើតរបស់អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតបានជាប់ក្នុងការតេស្តដំណាក់កាលទី១នៅសាលាបាល់ទាត់យុវជនក្លិប Barcelona។ Dome នឹងចូលរួមធ្វើតេស្តដំណាក់កាលទី២នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។
ទំព័រហ្វេសប៊ុក Boeungket Academy នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កូនប្រុសអ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត គឺកុមារា Dome Kasidej ដែលជាយុវជនថ្នាលរបស់ក្លិបបឹងកេត បានជាប់ក្នុងការធ្វើតេស្តដំណាក់កាលទី១នៅសាលាបាល់ទាត់យុវជនថ្នាល Barcelona របស់អេស្ប៉ាញ។
Dome បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសអេស្ប៉ាញតាមការកោះហៅរបស់សាលាបាល់ទាត់ Barcelona កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមធ្វើតេស្តសមត្ថភាពជាមួយកុមារដទៃនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។ Dome ជាកុមារកម្ពុជាទី១ ដែលទទួលបានការចាប់អារម្មណ៍ពីសាលាបាល់ទាត់លំដាប់ពិភពលោកមួយនេះ បន្ទាប់ពីរូបគេធ្លាប់ទៅហ្វឹកហាត់នៅទីនោះពីរលើកកន្លងមក។
កូនប្រុសរបស់អ្នកស្រី ពុធ ធីតា រូបនេះអាចនឹងក្លាយជាយុវជនថ្នាលរបស់សាលាបាល់ទាត់អេស្ប៉ាញមួយនេះ បើសិនរូបគេអាចឆ្លងផុតការធ្វើតេស្តដំណាក់កាលទី២នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ៕
Tag:
បាល់ទាត់
Dome Kasidej
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com