អត្ថបទពាណិជ្ជកម្ម
ចូលរួម​សិក្ខាសាលា​ត្រៀមខ្លួន​ធ្វើជា​ម្តាយ​ដែលមាន​សុខភាព​ល្អ ដើម្បី​ទទួលបាន​ចំណេះដឹង​បែប​ថ្មី ស្តីពី​របៀប​ថែទាំ​សុខភាព​មាតា និង​ទារក​
27, Apr 2019 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
 
​តើ​អ្នក​ត្រៀមខ្លួន ធ្វើជា​ម្តាយ​ដែលមាន​សុខភាព​ល្អ​ហើយ​ឬ​នៅ​? បេ​ប៊ី​អោត​ឡេ​ត នឹង​ផ្តល់ឱកាស​ដល់​បងៗ​ស្ត្រី ដែល​កំពុង​ពពោះ ចាប់ពី​១ ខែ រហូតដល់ ៧ ខែ ចូលរួម​សិក្ខាសាលា​«​ត្រៀមខ្លួន​ធ្វើជា​ម្តាយ​ដែលមាន​សុខភាព​ល្អ​» នៅ​មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ដោយ​ឥតគិតថ្លៃ (​សំបុត្រ​មានតម្លៃ​ស្មើ 30 ដុល្លារ​)​។
 
​សិក្ខាសាលា​នេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​៤ ខែឧសភា ខាងមុខ ចាប់ពី​ម៉ោង ៨ កន្លះ​ព្រឹក ដល់​ម៉ោង ១១​កន្លះ​ព្រឹក​។ អ្នកមាន​ចំណាប់អារម្មណ៍ ដោយ​គ្រាន់តែ​ផ្ញើ​ឈ្មោះ​ពេញ​, លេខ​ទូរ​សព្ទ និង​រយៈពេល​នៃ​ការ​ពពោះ​មកកាន់​ឆាត Baby Outlet ។  ក្រៅពី​ទទួលបាន​សំបុត្រ​ដោយ​ឥតគិតថ្លៃ ដែល​សំបុត្រ​មានតម្លៃ​ស្មើ 30 ដុល្លារ ពី​បេ​ប៊ី អោត​ឡេ​ត ហើយ​លោក​អ្នកនឹង​ទ​ទួ​ឡ​បាន​ចំណេះដឹង​ពី​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ  ព្រមទាំង​ទទួលបាន​កញ្ចប់​កាដូរ​ពី បេ​ប៊ី​អោត​ឡេ​ត​ថែមទៀត​ផល​។ លើសពីនេះ អ្នក​ម្តាយ​ដែល​កំពុង​ពពោះ នឹង​ទទួលបាន Coupon បញ្ចុះតម្លៃ 15 ភាគរយ​ពី​ផលិតផល Lamoon ។​
 
​សូមបញ្ជាក់ថា​នៅក្នុង​សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​ផលិតផល​សម្រាប់​កុមារ​ដូចជា hegen, Apple Monkey, Kindee, Little ONE និង Pampers  ផងដែរ ដែល​លោក​អ្នកនឹង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ការជ្រើសរើស​ផលិតផល​ដែល​សាក​សម​សម្រាប់​កូនៗ​លោកអ្នក​ផងដែរ​។ 
 
​ក្រោម​ប្រធានបទ​សំខាន់ៗ​ជាច្រើន ដែល​នឹងត្រូវ​លើក​មក​ចែករំលែក នៅក្នុង​សិក្ខាសាលា​នេះ រួមមាន​របៀប​គ្រប់គ្រង​អារម្មណ៍​, ការយល់ដឹង​ពីរ​បប​អាហារ , ការធ្វើ​លំ​ហាត់ប្រាណ និង​ការ​សម្រាក​, អាការ ខុស​ប្រក្រតី​ដែល​ត្រូវ​ដឹង , ការយល់ដឹង​ពី​វិធី​ការពារ ការ​សម្រាល​មុនពេល​កំណត់ , វិធី​ដំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​។ 
 
​ដូច្នេះ សូម​អញ្ជើញ​បងប្អូន​ស្ត្រី ដែល​ចាប់ផ្តើម​មានគភ៌​ទាំងអស់ មក​ចូលរួម​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែឧសភា​ខាងមុខនេះ​៕
 





© រក្សាសិទ្ធិដោយ thmeythmey.com