ជាតិ
សង្គមជាតិ
ក្រសួង​ប្រាប់​ឲ្យ​កម្មករ​ពិសាទឹក​ឲ្យ​ញឹកញាប់ និង​ចៀសវាង​ភេសជ្ជៈ​ជាតិ​ស្ករ​ខ្លាំង​
27, Apr 2019 , 10:37 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​នៅ​បន្ត​រង​ឥទ្ធិពល​បាតុភូត​អ៊ែ​ល​នី​ណូ ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​បន្ត​ក្ដៅ​ខ្លាំង​។ ដូចនេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឲ្យ​កម្មករនិយោជិត និង​ម្ចាស់​សហគ្រាស យកចិត្តទុកដាក់​អ​វ​នុ​វត្ត​ចំណុច​មួយចំនួន ដើម្បី​ទប់ទល់​នឹង​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ​។​


​ចំពោះ​កម្មករនិយោជិត ក្រសួង​ណែនាំ​ឲ្យ​បង្កើន​ការទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ញឹកញាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​មិនត្រូវ​រង់ចាំ​រហូតដល់​ស្រេកទឹក​នោះទេ​។ តាម​សេចក្ដីអំពាវនាវ​ចុះ​ថ្ងៃទី​២៦​ខែមេសា ក្រសួង​ការងារ​បាន​ណែនាំ​ឲ្យ​កម្មករ​ចៀសវាង​ពិ​សាវត្ថុ​រាវ (​ដូចជា​ភេសជ្ជៈ​កំប៉ុង​) ដែលមាន​ជាតិ​អាកុល ឬ​ជាតិ​ស្ករ​ច្រើន ព្រោះ​សារធាតុ​ទាំងនោះ​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​កាន់តែច្រើន​។ កម្មករ​ត្រូវ​កាត់បន្ថយ​ការប៉ះពាល់​នឹង​កម្ដៅ​ព្រះអាទិត្យ​ផ្ទាល់ ដោយ​កម្មករ​អាច​ពាក់​មួក ឬ​ប្រើ​ឆ័​ត្រ នៅ​ពេលចេញ​ខាងក្រៅ និង​គួរប្រើ​សម្លៀកបំពាក់​ស្ដើងៗ​។​
 
​រីឯ​ម្ចាស់​សហគ្រាស ត្រូវអនុវត្ត​វិធានការ​ដែលមាន​កំណត់​ក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ វិធានការ​ទាំងនោះ​រួមមាន​៖  រក្សា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ប្រើ​ក្នុង​សហគ្រាស និង​ផ្ដល់​ទឹក​បរិភោគ​ឲ្យ​គ្រប់គ្រាន់​ដល់ក​ម្មករ ប្រើ​ឧបករណ៍​វាស់​សីតុណ្ហភាព​តាមដាន​ការវិវត្តន៍​កម្ដៅ បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​ក្នុង​អគារ​ផលិតកម្ម និង​ស្រោច​ទឹក​លើ​អគារ​ជាដើម​៕
 

Tag:
 កម្មករ​
  កម្ដៅ​
© រក្សាសិទ្ធិដោយ thmeythmey.com