អត្ថបទពាណិជ្ជកម្ម
ផ្សារ​ទំនើប​ថ្មី​មួយទៀត នឹង​លេច​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះ នៅ​លំនៅដ្ឋាន ផាក​លែ​ន ៥៩៨ របស់ ជីប ម៉ុង លែ​ន​
27, Apr 2019 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ ២០១៩  ក្រុមហ៊ុន ជីប ម៉ុង រី​ថេ​ល បាន​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ ដែលជា​ផ្សារ​ទំនើប​បែប​សហគមន៍​ក្នុង​គម្រោង​លំនៅដ្ឋាន ផាក លែ​ន ៥៩៨ របស់ ជីប ម៉ុង លែ​ន ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ។
​ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ មាន​កម្ពស់​៥​ជាន់ និង​ទំហំ​១១០០០ ម៉ែត្រក្រឡា ព្រមទាំង​ចំណតរថយន្ត​ដែល​អាច​ផ្ទុក​បាន​១៣៣​គ្រឿង​។ ការសាងសង់​មណ្ឌល​ផ្សារ​ទំនើប​បែប​សហគមន៍​នេះ​នឹងត្រូវ​បានបញ្ចប់​ហើយ​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០២១​។ 
  
 
​លោក Mr. Stephane Pierron អគ្គនាយក​ស្តីទី​ក្រុមហ៊ុន ជីប ម៉ុង រី​ថេ​ល ថ្លែងថា ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ នេះ ត្រូវបាន​បង្កើត​ឡើងលើ​គោល​គំនិត​នៃ​ការ​«​ចែករំលែក​ទីកន្លែង ចែករំលែក​ភាព​រីករាយ​» ដែល​ឆ្លុះបញ្ចាំង​ពី​ពេលវេលា​រីករាយ​មួយ​ដែល​ក្រុមគ្រួសារ និង​មិត្តភក្ដិ​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក រាល់​ពេលដែល​ពួកគេ​មក​កម្សាន្ត​នៅ​មណ្ឌល​ផ្សារ​ទំនើប​នេះ​»​។ 
​ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ ត្រូវបាន​សាងសង់ឡើង​ក្នុង​គម្រោង​លំនៅដ្ឋាន ផាក​លែ​ន ៥៩៨ របស់ ជីប ម៉ុង លែ​ន ដើម្បី​បើក​បម្រើ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​គម្រោង​លំនៅដ្ឋាន​នេះ និង​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ព្រមទាំង​តំបន់​ជិតៗ​នេះ​ផងដែរ​។​
  
 
​លោក លាង ហេន​រី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​ឲ្យ​ដឹងថា​៖«​ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ នឹងធ្វើ​ឲ្យ​មាន​ចរាចរណ៍​ចេញចូល​ក្នុង​តំបន់​លំនៅដ្ឋាន ផាក លែ​ន ៥៩៨ និង​តំបន់​ជិតៗ​នេះ ដែលជា​កត្តា​ធ្វើ​ឲ្យ​ការប្រកប​អាជីវកម្ម​នានា​ក្នុង​មណ្ឌល​ផ្សារ​ទំនើប​ដំណើរ​ការល្អ ហើយ​នៅ​ថ្ងៃ​អនាគត នឹងធ្វើ​ឲ្យ​លំនៅដ្ឋាន​ក្នុង​គម្រោង​នេះ​កាន់តែ​មានតម្លៃ​»​។ 
 
 
​គួរបញ្ជាក់​ផងដែរ​ថា មណ្ឌល​ផ្សារ​ទំនើប​បែប​សហគមន៍​នេះ​ក្នុង​គម្រោង​លំនៅដ្ឋាន​នេះ​គឺជា​សមិទ្ធផល​នៃ​ការចាប់​ដៃគូ​នៃ​ភាពជឿជាក់ និង​ទាន់សម័យ រវាង​ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង​ជីប ម៉ុង រី​ថេ​ល ដែល​ក្រុមហ៊ុន​ទាំងពីរ​បាន​ប្តេជ្ញា​ក្នុង​ការនាំយក​បទពិសោធ​ន៏​ថ្មីៗ​ក្នុងកា​រស់នៅ​ប្រកបដោយ​ភាព​ងាយ និង​ពេញលេញ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​គម្រោង​លំនៅដ្ឋាន​របស់​ជីប ម៉ុង លែ​ន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ជិតៗ​នោះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 
 

© រក្សាសិទ្ធិដោយ thmeythmey.com