ជាតិ
សង្គមជាតិ
JICA នឹងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅជើងឯក ដើម្បីដោះស្រាយទឹកកខ្វក់នៅភ្នំពេញ រូបភាពពីរដ្ឋបាលរាជធីភ្នំពេញ
× ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) នឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅតំបន់ជើងឯក ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់នៅរាជធានីភ្នំពេញ។ នេះបើតាមសារលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបជាមួយមន្ត្រី JICA ដោយពិភាក្សាពីបញ្ហាទីតាំងសម្រាប់រត់បណ្ដាញខ្សែលូរបស់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងគម្រោង «អភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ»។ គម្រោងនេះ គឺដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចយកតំបន់ជើងឯកជាទីតាំងសាងសង់នៃស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី១។ គម្រោងនេះ អនុវត្តក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈអង្គការ JICA។
ពាក់ព័ន្ធនឹងគម្រោងនេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «កំពុងសិក្សាលើការតភ្ជាប់បណ្តាញខ្សែលូ ទៅតំបន់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងលើផលប៉ះពាល់ជាដើម។ ក្នុងគម្រោងនេះ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន២៥លានដុល្លារ»៕
Tag:
JICA
រដ្ឋបាលរាជធានីភ្នំពេញ
ប្រព័ន្ធលូ
© រក្សាសិទ្ធិដោយ thmeythmey.com