អាន​អត្ថបទ​នេះ​រួច អ្នកនឹង​លែង​ចង់​ញ៉ាំ​មី​កញ្ចប់​ទៀតហើយ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាន​អត្ថបទ​នេះ​រួច អ្នកនឹង​លែង​ចង់​ញ៉ាំ​មី​កញ្ចប់​ទៀតហើយ​
30, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មី​កញ្ចប់​គឺជា​អាហារសម្រន់​ដែល​ថោក និង​ងាយស្រួល​រៀបចំ​ញ៉ាំ ហេតុដូច្នេះ​ហើយ​ទើប​វា​មាន​ភាព​ពេញនិយម​បំផុត​សម្រាប់​មនុស្ស​ទូទៅ​នាពេល​បច្ចុប្បន្ន និង​មិន​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការធ្វើ​ម្ហូប​ញ៉ាំ​។ ជា​អកុសល សម្រាប់​ផលិតផល​អាហារ​ដែលមាន​ការ​វិច​ខ្ចប់​បាន​យ៉ាង​ល្អ និង​ជាទី​ពេញចិត្ត​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​មួយ​នេះ មាន​គ្រោះថ្នាក់​ច្រើន​ចំពោះ​សុខភាព ហើយ​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​វា​ជា​ទៀងទាត់​នោះ ក៏​គួរតែ​ដឹង​អំពី​រឿងនេះ​ដែរ​។



ខ្ញុំ​សូម​បង្ហាញ​ហេតុផល​មួយចំនួន​ដែល​អ្នក​គួរតែ​ព្យាយាម​ចៀសវាង​ការ​ញ៉ាំ​មី​កញ្ចប់​បើសិនជា​មិន​ចង់​កើតរឿង​ទាំងនេះ​ទេ​។​

​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​
 
​មី​កញ្ចប់​ផ្ទុក​ទៅដោយ​សារធាតុ​ថែរក្សា​ផលិតផល​ឲ្យ​ទុក​បានយូរ ក្នុងនោះដែរ​មាន​សារធាតុ​ប្រភេទ​នេះ​ពីរ​យ៉ាង​គឺ T-butylhydroquinone (TBHQ) និង Butylated Hydroxyanisole (BHA)​។ ខណៈពេលដែល​ចំនួន​សារធាតុ​ទាំងពីរ​នេះ​តិចតួច​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អះអាងថា​មិនមាន​អ្វី​គ្រោះថ្នាក់​ដល់​សុខភាព តែ​វា​ពិតជា​រឿង​មួយ​ខុសគ្នា​ដាច់​វិញ​បើសិនជា​អ្នក​និយម​ញ៉ាំ​អាហារ​មាន​សារធាតុ​ទាំងនេះ​ច្រើនៗ ព្រោះ​វា​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​។ 
 
​ឈឺក្រពះ​
 
​មី​កញ្ចប់​ប្រហែលជា​ជម្រើស​មុនគេ​របស់​អ្នក​ក្នុងការ​ទទួលទាន​អាហារ ប៉ុន្តែ​វា​ពិតជា​មិនអាច​ធ្វើ​ឲ្យ​ក្រពះ​រំលាយ​វា​បាន​ដូច​អាហារ​ដទៃ​ឡើយ​។ ប្រហែលជា​អ្នក​ធ្លាប់​ដឹង​អំពី​រឿងនេះ​ច្រើន​ហើយ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នានា ទាក់ទង​នឹង​ការ​ញ៉ាំ​មី​ធ្វើ​ឲ្យ​ក្រពះ​ចំណាយពេល​កាន់តែ​យូរ​ក្នុងការ​រំលាយ​។ យ៉ាងណាមិញ ក្រពះ​របស់​មនុស្ស​យើង​មិន​ត្រូវបាន​បង្កើតឡើង​ដើម្បី​រំលាយ​អាហារ​កែឆ្នៃ​ដូចជា​មី​កញ្ចប់​នេះឡើយ ដូច្នេះ​វា​ពិតជា​ងាយ​នឹងធ្វើ​ឲ្យ​ឈឺក្រពះ​បាន​ក្រោយពី​ញ៉ាំ​មី​រួច​។​

​អា​ការៈមិន​ស្រួល​ផ្សេងៗ​ទៀត​
 
​ហេតុផល​មួយ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ក្នុង​ក្រពះ​ក្រោយពី​ញ៉ាំ​មី​រួច​គឺ​ដោយសារតែ​វត្តមាន​សារធាតុ MSG ឬ Monosodium Glutamate ដែលជា​សារធាតុ​ផ្តល់​រសជាតិ​ដល់​អាហារ​ដ៏​ពេញនិយម​បំផុត ជាពិសេស​ផលិតផល​អាហារ​ធ្វើ​ក្នុងប្រទេស​ចិន​តែម្តង​។ មី​កញ្ចប់​ភាគច្រើន​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​សព្វថ្ងៃ​គឺមាន​សារធាតុ MSG ដើម្បី​ជំរុញ​ឲ្យ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​។ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​មាន​សារធាតុ​នេះ​ច្រើន វា​អាចធ្វើ​ឲ្យ​ចង្អោ ឈឺក្បាល ស្ពឹក​មុខ ញ័រ​ដើមទ្រូង និង​ឈឺទ្រូង​បាន​។ 
 
​លើស​សម្ពាធ​ឈាម​
 
​នរណា​ក៏​ធ្លាប់​ដឹង​ហើយ​ថា អាហារ​កែឆ្នៃ ឬ​មី​កញ្ចប់​ផ្ទុក​ទោ​ដោយ​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ ហេតុដូច្នេះ​ហើយ​ការ​ញ៉ាំ​មី​ច្រើន​នឹងធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់បាន​។ ម្យ៉ាងវិញទៀត មី​កញ្ចប់​គួរតែ​ជា​អាហារ​ត្រូវ​ហាមប្រាម​សម្រាប់​អ្នកជំងឺ​បេះដូង លើស​សម្ពាធ​ឈាម ឬ​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទាំងនេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម