អត្ថបទពាណិជ្ជកម្ម
សាម​សុង Galaxy A70 ជំនាន់​ថ្មី​ដែលមាន​រូបរាង​ដ៏​ទាក់ទាញ​បំផុត ដាក់លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ
29, Apr 2019 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នៃ​ខ្សែស្រឡាយ Galaxy ស៊េរី A ជាច្រើន​ម៉ូ​ឌែ​ល​ដែល​បានប្រកាស​សម្ពោធ​ជា​ផ្លូវការ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ​រួចមក បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អតិថិជន​ជាច្រើន​។ ដើម្បី​ឆ្លើយតប​តាម​ម្រូ​វ​ការ របស់​អ្នកប្រើប្រាស់ ក៏ដូចជា​អ្នក​ស្រឡាញ់​គាំទ្រ​ទាំងអស់​ឱ្យទាន់​ចិត្ត​នោះ ក្រុមហ៊ុន សាម​សុង ក៏​មិន​បង្អង់​យូរ​ដែរ​ដោយបាន​ដាក់លក់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​ជា​ផ្លូវការ នៅក្នុង​កម្ពុជា​ចាប់ពី​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩​នេះ​តទៅ​។​
 
Samsung Galaxy A70 នេះ មាន​រូបរាង​ដ៏​ទាក់ទាញ និង​លក្ខណៈសម្បត្តិ​ដ៏​អស្ចារ្យ​ជាច្រើន  ដែល​ពិតជា​ធ្វើឱ្យ​អតិថិជន​ទាំងអស់​មានការ​ភ្ញាក់ផ្អើល និង​បាន​សម្រេចចិត្ត​ជ្រើស​រើសយក​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ភ្លាមៗ ជាមួយនឹង​តម្លៃ​ត្រឹមតែ 399 ដុល្លារ ប៉ុណ្ណោះ​។​


 
​មូល​ហេតុដែល​ធ្វើឱ្យ Galaxy A70 ជំនាន់​ថ្មី​នេះ ទទួលបាន​ការគាំទ្រ​ច្រើន  និង​អាច​បង្ហាញខ្លួន​ក្នុង​តំណែង នៃ​ភាព​លេចធ្លោ​ដ៏​អស្ចារ្យ​នោះ​គឺ​រូបរាង​ដ៏​ស្រស់ស្អាត អេក្រង់​ធំ​លាត​ពេញ​ផ្ទៃ​ស្ទើរតែ​គ្មាន​គែម កាមេរ៉ា​លំដាប់ ទំហំ​ផ្ទុក​កាន់តែ​ធំ ថាមពល​ថ្ម​ខ្លាំង​លើសគេ និង​តម្លៃ​ដ៏​ពិសេស សឹង​មិន​គួរឱ្យ​ជឿ​។ 
 
​ដូច្នេះ​ដើម្បី​ឲ្យ​ជ្រាប​កាន់តែច្បាស់ សូម​មក​មើល​ពី​លក្ខណៈសម្បត្តិ រួមទាំង​កម្លាំង​ម៉ាស៊ីន​របស់​ម៉ូ​ឌែ​ល​នៅ​ខាងក្រោម​នេះ ទាំងអស់គ្នា​៖
 
* Samsung Galaxy A70
 
-    អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ Infinity-U Display
-    ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED
-    កម្រិត​បង្ហាញ​រូបភាព Full HD+ 
-    ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic  
-    ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Snapdragon 675 Dual 2.0GHz + Hexa 1.7GHz 
-    RAM​ទំហំ 6GB
-    អង្គ​ផ្ទុក 128GB និង​អាច​បន្ថែម Micro SD បាន​រហូតដល់ 512GB
-    កាមេរ៉ា​ខាងមុខ 1 គ្រាប់ ទំហំ 32 មេ​ហ្គា​ភិ​ច​សែ​ល​
-    កាមេរ៉ា​ក្រោយ 3 គ្រាប់​៖  32 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide + 5 មេ​ហ្គា​ភិ​ច​សែ​ល​ជា Depth លេន​សម្រាប់​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​។​
-    ថាមពល​ថ្ម 4500mAh
-    ទ្រទ្រង់​កម្លាំង​សាក​ថ្ម​ល្បឿន​លឿន​បាន 25W Super Fast Charging / USB type C
-    ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​
-    ដំណើរការ​ដោយ Android 9 Pie
-    ស្រោប​ដោយ One UI និង​រួមបញ្ចូល​ជាមួយ​មុខងារ​ល្អ​ដូចជា Night Mode ដែល​ផ្តូ​រ​ពណ៌​ស្រី្គ​ន​ទៅជា​ខ្មៅ​ដើម្បី​សម្រួលការ​ប្រឹង​មើល​ជាដើម​។​
-    Galaxy A70 ថ្មី​នេះ មាន​ជម្រើស 3 ពណ៌ សម្រាប់​ជ្រើសរើស រួមមាន​ពណ៌​ខ្មៅ ស និង​ខៀវ ។ 
 
​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​! ពេលនេះ សាម​សុង បាន​ផ្តល់ជូន​នូវ​ជម្រើស​កាន់តែ​ល្អប្រសើរ​សម្រាប់​អតិថិជន​ទាំងអស់​របស់ខ្លួន​ហើយ​! ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​លោកអ្នក​នឹងមិន​ស្ទាក់ស្ទើរ​ចិត្ត​ទៀតឡើយ​ក្នុងការ​ជ្រើស​យក​ស្មា​ត​ហ្វូ​ន​សំណ​ប់​ចិត្ត​របស់ខ្លួន​ទៅតាម​តម្រូវការ​! 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com