ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
ទឹកជ្រោះ«អូរតេលែងទ្រុត»នៅមណ្ឌលគិរី ទេសចរបរទេសស្គាល់ច្បាស់ជាងខ្មែរ
30, Apr 2019 ,
11:18 am
រូបភាព
×
ដោយ:
មណ្ឌលគិរី៖ មើលពីខាងលើឃើញហ៊ុមព័ទ្ធដោយដើមឈើធំៗ, សម្រស់ព្រៃភ្នំ, ឭសំឡេងសត្វយំ និងសំឡេងទឹកហូរតាមជ្រលងភ្នំ នោះគឺឋានទឹកជ្រោះ«អូរតេលែងទ្រុត» ដែលស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី តែបែរជាមានសភាពស្ងាត់ជ្រងំ និងហាក់មានតែភ្ញៀវទេសចរបរទេសប៉ុណ្ណោះ ដោយពួកគាត់ស្គាស់តាមរយៈ លោក វណ្ណ លៀង មគ្គទេសក៍ទេសចរជនជាតិព្នងនៅខេត្តមណ្ឌលគិរី។ ទឹកជ្រោះ«អូរតេលែងទ្រុត» ដែលមានសម្រស់យ៉ាងស្រស់ស្អាតគួរឱ្យគយគន់ នេះ ស្ថិតនៅដែនសហគមន៍ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ប៉ុន្តែ ស្ថានភាពផ្លូវមិនទាន់អំណោយផលនៅឡើយ ពោលគឺត្រូវធ្វើដំណើរពីភូមិពូតាំងដោយថ្មើរជើងឡើងចុះតាមជ្រលងភ្នំប្រមាណ៥គីឡូម៉ែត្រ ដោយចំណាយពេលជាង១ម៉ោងកន្លះ ទើបដល់កន្លែងទឹកជ្រោះ«អូរតេលែងទ្រុត»។ ស្ថានភាពផ្លូវលំបាកនិងពុំបានផ្សាយផ្សាយពីសក្តានុពលទឹកជ្រោះធម្មជាតិនេះឲ្យទូលំទូលាយ ជាមូលហេតុមួយ ដែលភ្ញៀវទេសចរខ្មែរពុំសូវចាប់អារម្មណ៍ ដូចភ្ញៀវទេសចរអន្តរជាតិ ដែលពួកគាត់ចូលចិត្តតំបន់ទេសចរណ៍បែបផ្សងព្រេងនិងឈ្វែងយល់ពីការរស់នៅរបស់ពលរដ្ឋខ្មែរតាមតំបន់ដាច់ស្រយាលបែបនេះ។
សូមអញ្ជើញទស្សនាទិដ្ឋភាពទឹកជ្រោះ«អូរតេលែងទ្រុត» នៅខែប្រាំងដែលពុំសូវសម្បូរទឹកធ្លាក់ដូចខែវស្សា ខាងក្រោមនេះ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម