អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ​២០១៩ មាន​អ្នកចូលរួម​ជាង ២០,០០០​នាក់​
30, Apr 2019 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​អ្នកទស្សនា​ជាង ២០,០០០​នាក់ បានមក​ចូលរួម​នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ ភាគច្រើន​នៃ​អ្នកចូលរួម បាន​ចាប់អារម្មណ៍ លើ​ការវិនិយោគ​គម្រោង​ខុន​ដូ បុរី ដី ឬ​ឡាន នៅក្នុង​ពិព័រណ៍​ដ៏​ធំ​មួយ​នេះ​។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Realestate.com.kh លោក Tom O'Sullivan បាន​អះអាងថា នេះ​គឺជា​ព្រឹត្តិការណ៍ ដែល​ទទួលបាន​ជោគជ័យ​បំផុត សម្រាប់​ពេល​បច្ចុប្បន្ននេះ​។​
 
​ប្រារព្ធ​ធ្វើ​នៅក្នុង​សាល​ពិ​ព័រ​ណ៌​កោះ​ពេជ្រ នៅ​ថ្ងៃទី ២៦ និង​ទី​២៧ ខែមេសា ព្រឹត្តិការណ៍​នេះ​បានដាក់​តាំង​បង្ហាញ​គម្រោង​អចលនទ្រព្យ​ជាច្រើន ដែលមាន​ដូចជា​៖​គម្រោង​អភិវឌ្ឍន៍​បុរី គម្រោង​ខុន​ដូ គម្រោង​ដី​ឡូ​តិ៍ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​ច្បាប់ ធនាគារ ក្រុមហ៊ុន​សំណង់ និង​ស្ថាបត្យកម្ម​ជាដើម​។ ក្រៅពីនេះ​ក៏មាន​ការដាក់​តាំង​បង្ហាញ​ផលិតផល សម្រាប់​បំពេញ​តាម​សេចក្តីត្រូវការ​នៃ​របៀបរ​ស់បែប​ថ្មី ដោយ​ផ្តោតលើ​យីហោ​ល្បីៗ ដូចជា​៖ រថយន្ត នាឡិកាដៃ កាបូបដៃ គ្រឿងសង្ហារិម សម្ភារ​ធ្វើ​លំ​ហាត់ប្រាណ និង​សម្ភារ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន និង​ការរស់នៅ​ជាច្រើន​ទៀត​។​
 
​គម្រោង​លំនៅដ្ឋាន និង​ក្រុមហ៊ុន​នីមួយៗ បានផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស​បំផុត នៅ​ពិព័រណ៍​ក្នុងឆ្នាំនេះ​។ ព្រឹត្តិការណ៍​នេះ ជា​វេទិកា​អចលនទ្រព្យ​ដែលមាន​ភាព​ទាក់ទាញ​បំផុត​។ អ្នក​តាំង​បង្ហាញ​គម្រោង​ទាំងអស់ អាច​ទំនាក់ទំនង​ជាមួយ​អ្នកទិញ​ជាច្រើន​នាក់ ដោយ​មួយចំនួន​បាន​ទិញ​នៅនឹងកន្លែង អ្នកខ្លះ​បាន​កក់​គម្រោង ហើយ​អ្នក​មួយចំនួនទៀត​គឺជា​អតិថិជន​ដ៏​មាន​សក្តានុពល សម្រាប់​ការលក់​បន្ទាប់​នៅពេល​អនាគត​។​
 
​គម្រោង​ដែលមាន​តម្លៃ​សមរម្យ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​លើក​នេះ ដើម្បី​ផ្តល់​ជា​ជម្រើស​លំនៅដ្ឋាន សម្រាប់​ប្រជាជន​ដែលមាន​ចំណូល​មធ្យម​។ នេះ​ជា​មូលហេតុ​ដែល បាន​ស្រូប​ទាញយក​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់ ឲ្យ​ចូលរួម​នៅក្នុង​ពិព័រណ៍​នេះ​។​
 
​លោក Tom O'Sullivan បាន​មានប្រសាសន៍ថា​៖«​អ្នកចូលរួម​ប្រហែល​ពាក់កណ្តាល គឺជា​ប្រជាជន​នៅក្នុង​ស្រុក​។ អ្នកចូលរួម​ផ្សេងៗ​ទៀត​ភាគច្រើន គឺ​ជន​ជាតិចិន រួមជាមួយ​នឹង​អ្នកទេសចរ​អន្តរជាតិ​ជាច្រើន​ទៀត​»​។​
 
​ជាមួយនឹង​ការគាំទ្រ​ដ៏​ខ្លាំងក្លា ពី​សំណាក់​អ្នកចូលរួម ព្រឹត្តិការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​បរិយាកាស​ដ៏​អស្ចារ្យ​បំផុត សម្រាប់​ពេល​ចុង​សប្ដាហ៍​។ គ្រប់គ្នា​បាន​និយាយថា នេះ​គឺជា​វេទិកា​ដ៏​ធំ​មួយ ដែល​បាន​ប្រមូលផ្ដុំ​គម្រោង​អចលនទ្រព្យ​ដ៏​ច្រើន​បំផុត នៅក្នុង​ប្រទេស​កម្ពុជា និង​ធំ​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
​ការទិញ​លក់​នៅក្នុង​ពិព័រណ៍ 
 
​គម្រោង Urban Village ដែលជា​គម្រោង​ខុន​ដូ ស្ថិតនៅក្នុង​សង្កាត់​ចាក់អង្រែលើ ក្នុង​រាជធានី​ភ្នំពេញ គឺជា​គម្រោង​ដែល​ទទួល​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​បំផុត នៅក្នុង​ពិព័រណ៍​នេះ​។​គម្រោង​នេះ​បាន​លក់​អស់​ជាច្រើន​យូ​នី​ត នៅក្នុង​រយៈពេល ២​ថ្ងៃ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៣.៥​លាន​ដុល្លារ​។​
 
​លំនៅដ្ឋាន​អា​រ៉ា​តា ហ្គា​ដិ​ន រ៉េ​ស៊ី​ដិ​ន ដែល​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Creed Group ក៏​ទទួលបាន​ការចាប់​អា​ម្មណ៍​ច្រើន​ដែរ​។ អា​រ៉ា​តា បាន​លក់​លំនៅដ្ឋាន​អស់​ចំនួន ១២ យូ​នី​ត ដែល​ក្នុង​មួយ​យូ​នី​ត​មានតម្លៃ​ជា​មធ្យម​ក្រោម ១០០,០០០ ដុល្លារ​។​
 
​ក្រុមហ៊ុន Top International Agent បាន​ចុះហត្ថលេខា​លើ​ការលក់​ចំនួន ៨​យូ​នី​ត នៅក្នុង​ពិព័រណ៍​នេះ ដែលមាន​តម្លៃ​សរុប​ជាង ៦០,០០០​ដុល្លារ​។​
 
​គម្រោង Worldbridge Homes ក៏បាន​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ដែរ នៅក្នុង​អំឡុងពេល ពិព័រណ៍​នេះ​។ គម្រោង​នេះ​លក់បាន​ចំនួន ៩ យូ​នី​ត ដែលមាន​តម្លៃ​ជាង ២៥០,០០០​។​
​ភ្នាក់ងារ​អចលនទ្រព្យ Pointer Property លក់បាន​ចំនួន ៤ យូ​នី​ត ដែលមាន​តម្លៃ​ប្រហែលជា ៧០,០០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត​។​
 
​គម្រោង 7 Residence  លក់បាន ១ យូ​នី​ត ដែលមាន​តម្លៃ ៥០០,០០០​ដុល្លារ​។ 
 
​ក្រៅពី​ការលក់​ភ្លាមៗ​នៅនឹងកន្លែង ភាពជោគជ័យ​នៃ​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា ក៏បាន​ផ្តោតទៅលើ​ការជំរុញ​ឲ្យ​មានការ​ទិញ​-​លក់​បន្តបន្ទាប់​ទៀត បន្ទាប់ពី​អ្នកលក់​ប្រមូលបាន​ទិន្នន័យ​នៃ​អ្នក​ចាប់អារម្មណ៍​ទិញ ពី​ក្នុង​ពិព័រណ៍​នេះ​។ នេះ​មានន័យថា គម្រោង​នីមួយៗ ទទួលបាន​ភ្ញៀវ​ជាច្រើន​នាក់ នៅពេល​ពួកគេ​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ហើយ​ការទិញ​លក់ នឹង​នៅតែ​អាច​ធ្វើឡើង​បន្ទាប់ពី​ពិព័រណ៍​នេះ​ចប់​។​
 
​សម្រាប់​ស្តង់​លក់រាយ នៅក្នុង​ពិព័រណ៍​នេះ​វិញ ក៏​ទទួលបាន​ការចាប់​អា​ម្មណ៍​ខ្លាំង​ផងដែរ​។​
 
​តំណាង​របស់​ក្រុមហ៊ុន​រថយន្ត Nissan បាន​បញ្ជាក់ថា រថយន្ត​មួយគ្រឿង​តម្លៃ ៥ ម៉ឺន​ដុល្លារ បាន​លក់​នៅក្នុង​កម្មវិធី​នេះ​។ ចំណែក​ក្រុមហ៊ុន​ហុងដា បាន​លក់​ម៉ូតូ ៤ គ្រឿងក្នុង តម្លៃ ៣,០០០​ដុល្លារ​/​មួយគ្រឿង​។ ស្តង់ Sofa Shop ជា​ហាង​លក់​គ្រឿងសង្ហារិម ទទួលបាន​អតិថិជន ៨ នាក់ នៅក្នុង​អំឡុងពេល​នៃ​កម្មវិធី ក្នុងនោះ​គិត​ជា​ទឹកប្រាក់​ជិត ១០,០០០ ដុល្លារ​។​
 
​យោងតាម​ទិន្នន័យ​ដែល​ទទួលបាន​ពី​គម្រោង និង​ក្រុមហ៊ុន​នីមួយៗ នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ ២០១៩ នេះ​ជា​ភាពជោគជ័យ​ដ៏​សម្បើម សម្រាប់​វេទិកា​អចលនទ្រព្យ​ក្នុងឆ្នាំនេះ​។ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ គឺ​បាន​បង្ហាញថា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ពិតជា​ភាព​រីកចម្រើន​ខ្លាំងក្លា ជាង​ពេលកន្លងមក​។ គេ​ជឿថា​វិស័យនេះ នឹង​នៅតែ​បន្ត​អភិវឌ្ឍ​ទៅមុខ​បន្ថែមទៀត នៅពេល​អនាគត​៕
 
​ប្រភព​៖ realestate.com.kh!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com