អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ជីប ម៉ុង រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ ដល់​តំណាង​ចែកចាយ​ដែកថែប​អ៊ីតាលី​ម៉ា​កវី ទូទាំងប្រទេស និង​បន្ត​ភាពជា​ដៃគូ​ជោគជ័យ​រួមគ្នា​
01, May 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន ជីប ម៉ុង ដែល​បានទទួល​សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម និង​នាំចូល​ផលិតផល ដែកថែប​អ៊ីតាលី​ម៉ា​កវី ផ្តាច់មុខ​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៧​មក​។ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំ​កម្មវិធី​«​រួម​កម្លាំង ខ្លាំង​ទាំងអស់គ្នា​»​ដើម្បី​ថ្លែងអំណរគុណ រឹតចំណង​មិត្តភាព និង​បន្តដំណើរ​ទៅកាន់​ភាពជោគជ័យ​រួមគ្នា រវាង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដៃគូ​ពាណិជ្ជកម្ម ព្រមទាំង​តំណាង​ចែកចាយ ដែកថែប​អ៊ីតាលី​ម៉ា​កវី ទូទាំងប្រទេស​។​
 
​កម្មវិធី​មាន អ្នកចូលរួម​សរុប​ប្រមាណ​៥០០​នាក់ ដែលជា​តំណាង​ចែកចាយ​ដែកថែប​អ៊ីតាលី​ម៉ាក់​វី​ទូទាំងប្រទេស ព្រមទាំង​គណៈប្រតិភូ​តំណាង​រោងចក្រ​ផលិត​ដែកថែប​ម៉ា​កវី មកពី​ក្រៅប្រទេស​ផងដែរ​។ 


 
​លោក លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បញ្ជាក់​នៅក្នុង​ពិធី​នោះ​ថា នៅពេលដែល​ក្រុមហ៊ុន ជីប ម៉ុង កំពុងតែ​រីកចម្រើន​ទៅមុខ ក្រុមហ៊ុន តែងតែ​គិត​យ៉ាងណា ធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម ក៏ដូចជា​តំណាង​ចែកចាយ​ទាំងអស់ រីកចម្រើន ជោគជ័យ​ទៅមុខ​ទាំងអស់គ្នា​ដែរ​។ លោក លាង ឃុន បាន​មានប្រសាសន៍​បន្ថែម​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន ជីប ម៉ុង នឹង​នៅតែ​បន្ត​សម្រុក​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ សម្រាប់​ផលិតផល​ដែកថែប​អ៊ីតាលី​ម៉ា​កវី ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ឲ្យ​តំណាង​ចែកចាយ កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការលក់ និង​អាច​លក់ដាច់​ក្នុង​បរិមាណ​ដ៏​ច្រើន​»​។​


 
​ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ចែកចាយ​ដែកថែប ប្រមាណ​ជាង​បី​ទស្សវត្ស ក្រុមហ៊ុន ជីប ម៉ុង តែងតែ​យកចិត្តទុកដាក់ ធានាថា​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន តែងតែ​ទទួលបាន​នូវ​តម្លៃ និង​លក្ខខណ្ឌ​ពិសេសៗ ពី​ផលិតផល​ដែកថែប​អ៊ីតាលី​ម៉ា​កវី​នេះ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង តែងតែ​បន្ត​ផ្តល់​ការលើកទឹកចិត្ត ក្នុង​រូបភាព​ផ្សេងៗ ដល់​តំណាង​ចែកចាយ​របស់ខ្លួន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​លក់​គ្រប់ ឬ​លើស​ផែនការ​។​


 
​តំណាង​រោងចក្រ​ផលិត​ដែកថែប​អ៊ីតាលី​ម៉ា​កវី ដែល​វត្តមាន​ក្នុង​កម្ម​វី​ធី​«​រួម​កម្លាំង​ខ្លាំង​ទាំងអស់គ្នា​» បាន​អះអាងថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​រវាង​ក្រុមហ៊ុន ជីប ម៉ុង និង​រោងចក្រ​ផលិត​ដែកថែប​អ៊ីតាលី​ម៉ា​កវី បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​យ៉ាងច្រើន ទាំង​ឧបសគ្គ និង​ជោគជ័យ ប៉ុន្តែ​តែងតែ​យោគយល់​គ្នា ជួយ​ជ្រោមជ្រែង​សហប្រតិបត្តិការ​គ្នា​យ៉ាងសកម្ម ស្អិតល្មួត និង​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម ដែលមាន​ទំនុកចិត្ត​ខ្ពស់ ក្នុងការ​ផ្តល់ជូន​នូវ​ផលិត​ដែកថែប ដែល​គុណភាព​ខ្ពស់ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​។​


 
​ក្រុមហ៊ុន ជីប ម៉ុង បាន​ចាក់គ្រឹះ​យ៉ាងរឹងមាំ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា តាមរយៈ​ការច្របាច់បញ្ចូលគ្នា នៃ​ពាណិជ្ជកម្ម​ផ្គត់ផ្គង់​គ្រឿងសំណង់ របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដែល​បាន​កសាង​កេរ្តិ៍ឈ្មោះ​នៅក្នុង​ទីផ្សារ​សំណង់ តាំងពី​ទសវត្សរ៍​ឆ្នាំ​៨០​។ ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​មកនេះ ក្រុមហ៊ុន បាន​ពង្រីក​សក្តានុពល​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្នុងការ​ផ្គត់ផ្គង់​ឲ្យ​ទាន់ កំណើន​នៃ​តម្រូវការ​ទីផ្សារ តាមរយៈ​ការបង្កើត​រោងចក្រ​ផលិត​បេតុង​លាយ​ស្រេច ទុយោ និង​ក្បឿង និង​រោងចក្រ​ផលិត​ស៊ីម៉ង​តិ៍​ផងដែរ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com