អត្ថបទពាណិជ្ជកម្ម
បេ​ប៊ី​អោត​ឡេ​ត នឹង​នាំយក​ចំណេះដឹង​បែប​វិទ្យាសាស្ត្រ​ដល់​កុមារៗ បាន​សាក និង​ប៉ះ​ផ្ទាល់​ម៉ាស៊ីន​អេឡិចត្រូនិក​ជាច្រើន​ប្រភេទ​
30, Apr 2019 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
ហាង​លក់ទំនិញ​កុមារ​ដ៏​ធំជាងគេ​នៅ​កម្ពុជា បេ​ប៊ី​អោត​ឡេ​ត នឹង​នាំយក​នូវ​កម្មវិធី​ថ្មី ប្លែក​មួយទៀត សម្រាប់​ប្អូនៗ​កុមារ នៅក្នុង​ឆាប់ៗ​ខាងមុខនេះ នោះ​គឺ ពិ​ព័រ​ណ៌ វិទ្យាសាស្ត្រ បេ​ប៊ី  អោត​ឡេ​ត​។ ពិ​ព័រ​ណ៌ នឹង​រៀបចំឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែឧសភា រហូតដល់​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុង​បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​។
 
​នេះ​ជាការ​នាំយក​នូវ​បទពិសោធន៍​ថ្មី​មួយទៀត របស់​ហាង​លក់ទំនិញ​កុមារ​ដ៏​ធំជាងគេ​នៅ​កម្ពុជា បេ​ប៊ី​អោត​ឡេ​ត មក​ជូន​ប្អូនៗ​កុមារ ដោយ​ទទួលបាន​ការសហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ អ្នកតំណាង​រៀបចំ​ពិព័រណ៍​នេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​អបអរសាទរ​ដល់​ទិវា​សិទ្ធិ​កុមារ យើងខ្ញុំ​នឹង​ពាំនាំ​ម៉ាស៊ីន​វិទ្យាសាស្ត្រ ដែល​សហការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​គោលបំណង​ពង្រីក​ចំណេះដឹង​របស់​ប្អូនៗ​កុមារ ឲ្យ​បាន​ស្គាល់​ពី​បច្ចេកវិទ្យា នៃ​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ និង​គំនិត​គណនា​ផ្សេងៗ​ផងដែរ ដែល​ហៅ​កាត់​ថា STEM (Science, technology, engineering និង mathematics»​។ 
 
​ក្រៅ​តែ​ទទួលបាន​បទពិសោធន៍​នេះ អ្នក​ម៉ាក់​លោកប៉ា នឹង​ទទួល​បានការ​ថែម​ជូន​ប្រូ​ម៉ូ​សិន​ពិសេសៗ ពី​សំណាក់​ម្ចាស់​ផលិតផល​ជាច្រើន ដែល​បាន​ចូលរួម​សហការ​។ លើសពីនេះ ក៏​នឹងមាន​ការពន្យល់​បន្ថែម​ផងដែរ​ពី​លោកគ្រូ អ្នកគ្រូ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ អំពី​រូបវិទ្យា និង​វិទ្យាសាស្ត្រ ដែល​ទាក់ទង​នឹង​ឧបករណ៍ ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ​ផងដែរ​។​
 
​សូម​នាំ​កូនៗ​របស់​បងប្អូន​មក​ចូលរួម​កុំ​ខាន ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​បាន​យល់ដឹង និង​បាន​ប៉ះពាល់​ពី​ម៉ាស៊ីន​អេឡិចត្រូនិក ដែល​បង្ហាញ​ពី​វិទ្យាសាស្ត្រ​ដ៏​មាន​សារៈសំខាន់ ដល់​មនុស្ស​គ្រប់គ្នា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com