កីឡាអន្តរជាតិ
អន្តរជាតិ
Billy McNeill ដែល​ជួយ Celtic ឈ្នះ​ពាន​កំពូល​អឺរ៉ុប ស្លាប់​នៅ​អាយុ ៧៩​ឆ្នាំ​
30, Apr 2019 , 9:39 pm        
រូបភាព
​លោក Billy McNeill កីឡាករ​សញ្ជាតិ​អង់គ្លេស​ដំបូង​គេ​ដែល​បាន​លើក​ពាន European Cup (​បច្ចុប្បន្ន Champions League) តាមរយៈ​ការជួយ Celtic ឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល ១៩៦៦-៦៧ បានទទួល​មរណភាព​ហើយ​នៅ​អាយុ ៧៩ ឆ្នាំ​។​


 
McNeill ដែលមាន​រហស្ស​នាំ Cesar បាន​ដឹកនាំ Celtic ផ្តួល​ក្រុម Inter Milan នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ២-១ នាទី​ក្រុង Lisbon ឆ្នាំ ១៩៦៧ ។ Celtic ជា​ក្រុម​តែមួយគត់​របស់​ស្កុ​តឡែ​ន​ដែល​អាច​ឈ្នះ​ពានរ​ង្វា​ន៉​លំដាប់​កំពូល​អឺរ៉ុប​នេះ​។​


 
Cesar បានបង្ហាញ​ខ្លួន ៧៩០​ប្រកួត​សម្រាប់​ក្លិប​ក្នុង​តំបន់ Glasgow និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពានរង្វាន់​កំពូល​ក្នុងស្រុក​ចំនួន ៩ លើក​, Scottish cups ៧​លើក និង league cups ៦​លើក​។ ក្រៅពី​ជា​កីឡាករ​ល្អ លោក McNeill ក៏​ជា​អ្នកចាត់ការ​ដ៏​ជោគជ័យ​ផងដែរ​អំឡុងពេល​ដឹកនាំ​ក្រុម Celtic ចំនួន​២​រដូវ​កាល​។ 


 
McNeill ក៏​ធ្លាប់​ដឹកនាំ​ក្រុម Manchester City, Aston Villa ផងដែរ និង​រួមទាំង Aberdeen ជាទី​ដែល​លោក​ឡើងទៅ​ជំនួស​លោក Alex Ferguson នៅ​ឆ្នាំ ១៩៧៨​។​
 
​តាម​សេចក្តីប្រកាស​នៅលើ​គេហទំព័រ​ផ្លូវ​ការណ៍​របស់ Celtic នៅ​ថ្ងៃទី​៣០ ខែមេសា​នេះ​ថា ក្រុមគ្រួសារ Celtic ទាំងអស់​កំពុងតែ​កាន់ទុក្ខ​ចំពោះ​ការស្លាប់​របស់លោក Billy McNeill ដែល​ស្លាប់​ដោយសារ​ជំងឺ​។ ក្រុមគ្រួសារ​របស់ McNeill អះអាងថា​លោក​មាន​ជំងឺ​វង្វេង​វ​ចាប់ពី​ឆ្នាំ ២០១៧​មក​៕
 

Tag:
 បាល់ទាត់​
  Billy McNeill
  Celtic
© រក្សាសិទ្ធិដោយ thmeythmey.com