អន្តរជាតិ
ភ្លើងពណ៌រាំតាមចង្វាក់ភ្លេងលើអាគារខ្ពស់ៗនៅហាងចូវ ទាក់ទាញទេសចរច្រើនកុះករ
× ក្រុងហាងចូវ, ខេត្តជឺជាំង៖ នៅម៉ោងប្រមាណ៧យប់ សកម្មភាពថតសែលហ្វី (Selfie), ថតទិដ្ឋភាព និងការថតវីដេអូរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលពួកគេបញ្ចេញអារម្មណ៍យ៉ាងសប្បាយរីករាយជាមួយនឹងការបង្ហាញភ្លើងពណ៌រាំតាមចង្វាក់ភ្លេងនៅតាមជញ្ជាំងអាគារខ្ពស់ៗ ប្របនឹងទិដ្ឋភាពទន្លេ Qian Tang ផងនោះ គឺជាទីឋានទេសចរណ៍ដ៏មនោរម្យ នៅក្នុងតំបន់ពាណិជ្ជកម្មទីក្រុងហាងចូវ ប្រទេសចិន។ ផ្ទាំងទស្សនីយភាពចម្រុះដោយភ្លើងពណ៌ដ៏លេចធ្លោនាពេលរាត្រី ដែលបង្ហាញជូនសាធារណជនប្រមាណមួយម៉ោងក្នុងមួយថ្ងៃនោះ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិច្រើនកុះករ។ តំបន់ពាណិជ្ជកម្មនាទីក្រុងហាងចូវ ខេត្តជឺជាំង នេះ ជាទីសាធារណៈដែលទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តដោយមិនមានលក់សំបុត្រឡើយ៕
សូមអញ្ជើញទស្សនារូបភាព និងវីដេអូនៃទីក្រុងហាងចូវ ខេត្តចឺជាំង ប្រទេសចិន ដែលផ្ដិតទិដ្ឋភាពដោយកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗដូចតទៅ៖
Tag:
ចិន
ហាងចូវ
ទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com