អត្ថបទពាណិជ្ជកម្ម
ទូរ​សព្ទ OPPO F11 Pro Marvel's Avengers Limited Edition តម្លៃ​389$ ឡើង​កប់​ស៊េរី​តែម្តង​ជាមួយ Hero ទាំង​6
02, May 2019 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីបំផុត​សំណួរ​ដែល Fan Avengers និង​អ្នក​គ្រប់គ្នា​ចង់ដឹង ចង់​ឮ មុនពេល និង​ក្រោយ​ពេលដែល​ពួកគេ បាន​ទៅ​មើល​រឿង Avenger Endgame នោះ​ត្រូវ​បានបង្ហាញ​ហើយ គឺ​ទាក់ទង​ទៅនឹង​តម្លៃ​ទូរ​សព្ទ OPPO F11 Pro Marvel's Avengers Limited Edition ដែលមាន​តម្លៃ​ត្រឹមតែ 389$ តែប៉ុណ្ណោះ​។ វា​ត្រូវបាន​ផលិតឡើង ដើម្បី​តម្រូវ​ចិត្ត​ដល់​ក្រុម​អ្នកគាំទ្រ​ដែល​ស្រលាញ់​ងប់​ង​ល់ និង​តែងតែ​រង់ចាំ​មើល​រឿង Avengers Endgame នេះ​។ 
 
​តម្លៃ​ទូរ​សព្ទ OPPO F11 Pro Marvel's Avengers Limited Edition នេះ ជា​តម្លៃ​ដែល​មិន​ខ្ពស់​ពេក ក៏​មិន​ទាប​ពេក​ដែរ វា​ស័​ក្ត​សម​ជាមួយនឹង​អ្វីដែល​មនុស្ស​គ្រប់គ្នា​អាច​ទទួលយកបាន ជាពិសេស Fan Avengers តែម្តង ព្រោះ​វា​មាន​លក្ខណៈពិសេស​ជាច្រើន​ដែល​មិន​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ខកបំណង​នោះទេ​។ ប្រសិនបើ​យើង​ក្រលេកមើល​ត្រឹមតែ​ប្រអប់​ខាងក្រៅ ក៏​លង់​ដែរ​លោក​អើយ ដោយសារតែ​ប្រអប់​របស់​ប​វា បាន​រចនា​ឡើង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែលមាន​រូបតំណាង​នៃ​អាវុធ​របស់ Hero ទាំង​៦ ផ្គុំ​ជា​កាក់​តូចៗ អាច​បង្វិល​បាន​នៅ​ផ្នែក​ខាងក្នុង​ទៀតផង​។ 




 
​ហើយ​ចំពោះ Case វិញ គឺថា​កប់​តែម្តង​ពណ៌​ឡើង High ភ្ជាប់​ជាមួយ Iring ដែលមាន​រូប​អាវុធ​របស់​បុរស​សង្ហា Caption America នៅ​ចំ​កណ្តាល​។ ផ្ទៃ Case​ឡើង​កប់​ស៊េរី​តែម្តង​។ ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត​នោះ គឺ​ទូរ​សព្ទ OPPO F11 Pro Marvel's Avengers Limited Edition ដែល​បាន​រចនា​ឡើងជា Style Marvel's Avengers ដែលមាន RAM ទំហំ 6GB  និង ROM ទំហំ​128GB ប្រៀបដូចជា​មហា​កម្លាំង​របស់​តួអង្គ Hulk ដ៏​មហិមា​។ វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ប្រៀបដូចជា​កាំភ្លើង​ដ៏​លឿន​បំផុត នៃ​តួរ​អង្គ​ស្រី​ស្អាត Window ដូច្នេះ​ដែរ​។ ហើយ​វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ជំនាន់ 3.0 ប្រៀបដូចជា​ញញួរ​ហោះរ​បស់​តួអង្គ Thor ដែល​គ្មាន​គូ​ប្រៀប​, វា​មាន​កាមេរ៉ា​បង្កប់ខ្លួន​ដ៏​ស្រស់ស្អាត នៅ​ចំណុចកណ្តាល និង​មាន​កាមេរ៉ា​ភ្លោះ​ទំហំ 48MP ប្រៀបដូចជា​ស្រោម​មុខ​របស់​វីរបុរស Iron Man​។  មិនតែប៉ុណ្ណោះ វា​មាន​បច្ចេកវិទ្យា​ថតរូប​ពេលយប់ Night Short ដ៏​អស្ចារ្យ និង មុះ​មុត​ប្រៀបដូចជា​មុខព្រួញ​របស់​តួអង្គ Hawkeye ដូច្នោះ​ដែរ ។​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖

 
 
​ឃើញ​គុណសម្បត្តិ​របស់​វា ប៉ុណ្ណឹង​ហើយ ថា​តើ Fan Avengers និង​អ្នក​ដែល​កំពុងតែ​លង់​ស្រលាញ់​រឿង Avengers មាន​អារម្មណ៍​ដូចម្តេច​ដែរ​? តោះ​នៅចាំ​អី​ទៀត ទៅ​ទិញ​ទូរ​សព្ទ OPPO F11 Pro Marvel's Avengers Limited Edition អី​ឡូ​វ​នេះ ព្រោះ​ចំនួន​មានកំណត់​ណា All Fan ៕
 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com