អត្ថបទពាណិជ្ជកម្ម
​ស្រា​បៀ ABC Extra Stout ប្រកាស​បើក​កម្មវិធី ABC Lions of Fashion
03, May 2019 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩-ABC Extra Stout បានប្រកាស​បើក​កម្មវិធី​«ABC Lions of Fashion» ដែលជា​សកម្មភាព​បង្ហាញ​ម៉ូត​ជាច្រើន រួមទាំង​ការប្រកួតប្រជែង​សម្រាប់​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត កម្មវិធី​បង្ហាញ​ម៉ូត និង​កម្មវិធី​រាត្រីសមោសរ​បង្ហាញ​ម៉ូដ​ពិសេស​ផងដែរ​។ ការប្រកាស​ពី​កម្មវិធី​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ទី ៣០ ខែមេសា​កន្លងទៅ​នៅ​ហាង The K’s Lounge Bar​។ លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ABC Extra Stout បាន​គូសបញ្ជាក់ថា ABC Extra Stout ដែលជា​ស្រា​បៀ​ទឹកខ្មៅ លំដាប់ថ្នាក់​លេខ​១​នៅ​កម្ពុជា នឹង​ដើរតួនាទី​ជា​អ្នក​ប្រមូលផ្តុំ​អ្នក​បង្ហាញ​ម៉ូត​ទាំងអស់​នៅ​កម្ពុជា​។ កម្មវិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នក​ច្នៃ​ម៉ូត និង​តារា​បង្ហាញ​ម៉ូត​ល្បីៗ​មួយចំនួន​។​
 
​កម្មវិធី ABC Lions of Fashion ដែល​សហការ​ជាមួយ​ទស្សនា​វ​ដ្តី សូវ​រី​ន ដែលជា​ទស្សនា​វ​ដ្តី​ម៉ូដ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា និង Arise Modeling Agency  នឹង​នាំ​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​ដ៏​ជោគជ័យ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​តារា​តំណាង​ម៉ូត​សម្លៀកបំពាក់​នៅ​កម្ពុជា ព្រមទាំង​ណែនាំ​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​វ័យក្មេង ដែល​អាច​ក្លាយជា​តារា​តំណាង​ម៉ូត​សម្លៀកបំពាក់ នៅ​ថ្ងៃ​ណាមួយ​។ ABC Extra Stout អបអរសាទរ​ឧត្តមភាព​ដ៏​ល្អ​ឯក និង​មាន​គោលបំណង​គាំទ្រ ទទួលស្គាល់ និង​ជំរុញ​លើកទឹកចិត្ត​តារា​តំណាង​ពេលបច្ចុប្បន្ន និង​នាពេល​អនាគត​។​


 
​នៅថ្ងៃនេះ​មានកម្ម​វិធី​ជាច្រើន នឹង​ចាប់ផ្តើម​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត ដែល​បន្ត​ធ្វើឡើង​រហូត​ដល់​ច្រើន​ខែ​ជា​បន្តបន្ទាប់​។ សូម​ចុច Like លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ABC Extra Stout Cambodia ដើម្បី​តាមដាន​ព្រឹត្តិការណ៍​ដែល​គ្រោង​នឹង​រៀបចំ​ធ្វើឡើង​។​
 
​សូម​ណែនាំ​ពី​កម្មវិធី​ប្រកួត​សម្រាប់​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​
 
​ដំណើរ​ឆ្ពោះ​រក​កម្មវិធី ABC Lions of Fashion សម្រាប់​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​ដែលមាន​ទេពកោសល្យ 
 
​នៅក្នុង​កម្មវិធី​ប្រកួត ABC Lions of Fashion សម្រាប់​អ្នក​ច្នៃ​ម៉ូត នឹងត្រូវ​ជ្រើសរើស​អ្នក​ច្នៃ​ម៉ូត​ចំនួន ១០ នាក់​ដែល​បង្ហាញខ្លួន នៅក្នុង​វីដេអូ​ឃ្លី​ប​នៅលើ​ហ្វេ​ស​ប៊ុ​ក នឹងចូលរួម​ប្រកួតប្រជែង​ច្នៃ​ម៉ូត​។ ការច្នៃ​ម៉ូត​របស់​ពួកគេ នឹងត្រូវ​បានបង្ហាញ​នៅលើ​ទំព័រ​ទស្សនា​វ​ដ្តី សូវ​រី​ន​។ អ្នកទទួល​ជ័យលាភី​ឯក នឹង​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់ ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ពួកគេ នៅពេលដែល​ពួកគេ​ចាប់​អាជីព​ច្នៃ​ម៉ូដ ទទួលបាន​រង្វាន់​ដំណើរ​កម្សាន្ត ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​អន្តរជាតិ Fashion Week និង​ម៉ូត​សម្លៀកបំពាក់​របស់​អ្នកឈ្នះ នឹង​ត្រូវបាន​ចុះផ្សាយ​ប្រចាំ​ទស្សនា​វ​ដ្តី សូវ​រី​ន​។​


 
​នៅក្នុង​កម្មវិធី​ប្រកួត ABC Lions of Fashion សម្រាប់​អ្នក​បង្ហាញ​ម៉ូត នឹង​ជ្រើសរើស​អ្នក​បង្ហាញ​ម៉ូត​អ្នក​ចំនួន ១០​នាក់ ដែល​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​ឃ្លី​ប​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​ចូលរួម​ប្រកួតប្រជែង  ហើយនឹង​បង្ហាញខ្លួន​នៅលើ​ទំព័រ​ទស្សនា​វ​ដ្តី សូវ​រី​ន​។ អ្នកទទួល​ជ័យលាភី​ឯក នឹង​ទទួលបាន​កិច្ចសន្យាការងារ​បង្ហាញ​ម៉ូត​ជាមួយ Arise Modeling Agency ទទួលបាន​រង្វាន់​ដំណើរ​កម្សាន្ត ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​អន្តរជាតិ Fashion Week និង​ក្លាយជា​តារា​ម៉ូ​ដែល គម្រប​មុខ​ប្រចាំ​ទស្សនា​វ​ដ្តី សូវ​រី​ន​។​


 
​ចំពោះ​ព័ត៌មាន​លម្អិត ពី​របៀប​ចូលរួម​កម្មវិធី​ពិសេស​នេះ សូម​តាមដាន #ABCLionsOfFashion និង​ចូលទៅ​កាន់​គេហទំព័រ​៖ www.facebook.com/ABC.ExtraStoutCambodia  ៕
 
​សូម​ទទួលទាន ABC Extra Stout ដោយ​ការទទួលខុសត្រូវ​!






 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com