ជាតិ
សមត្ថកិច្ច​ដុត​កម្ទេចចោល ចង្រិត កន្តេះឡង់ ដឹកដឿ នាំចូល​ខុសច្បាប់ និង​ខូចគុណភាព ជាង​១​តោន
03, May 2019 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​បង្ក្រាបបាន សមត្ថកិច្ច​បាន​ដុត​កម្ទេចចោល​ចង្រិត កន្តេះឡង់ ដឹកដឿ ខុសច្បាប់ និង​ខូចគុណភាព​ជាង​មួយ​តោន នៅ​ទីលាន​ដុត​សំរាម ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ព័ត៌មាន​ចុះផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​


 
​ផលិតផល​ទាំងនេះ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បង្ក្រាបបាន​នៅ​ខណ្ឌចំការមន ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១​ខែឧសភា​។ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ថា​មាន​ចង្រិត កន្តេះឡង់ ដឹកដឿ ខុសច្បាប់ និង​ខូចគុណភាព​ជាង​មួយ​តោន ដែល​សង្ស័យ​នាំចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៕
 




Tag:
 ចង្រិត
  កន្តេះឡង់
  ដឹកដឿ​
© រក្សាសិទ្ធិដោយ thmeythmey.com