អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី​៤ ទី​៥ និង​ទី​៦ ពី​ស្រា​បៀ​អាន់​ឆ័​រ​
03, May 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩  ស្រា​បៀ​អាន់​ឆ័​រ បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់ ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ចំនួន​៣​រូប​ពី​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ   ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​របស់​ស្រា​បៀ​អាន់​ឆ័​រ ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀ​អាន់​ឆ័​រ សម្រាប់​គ្រប់​កម្មវិធី​គ្រប់​ឱកាស​។ 


 
​លោក កង សុវណ្ណ មកពី​ខេត្តកោះកុង  ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ហូប​ស្រា​បៀ​អាន់​ឆ័​រ នៅពេល​មានកម្ម​វិធី​ជួបជុំ​បងប្អូន និង​មិត្ត​ភ័ក្តិ​។ ខ្ញុំ​គាស់​កំប៉ុង​ស្រា​បៀ​អាន់​ឆ័​រ ឃើញ​ត្រូវ​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​។ កាលនោះ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​ដឹងថា​ត្រូវ​រង្វាន់​ពី​ស្រា​បៀ​អាន់​ឆ័​រ ពីព្រោះ​ពីមុន​មិន​ដែលមាន​រង្វាន់​អ៊ីចឹង​ទេ​។ ឥឡូវ​ឃើញ​ត្រូវ​រង្វាន់​ពិតៗ​។ នេះ​ជា​លើកទីមួយ​សម្រាប់​ខ្ញុំ ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​រ​។ ស្រា​បៀ​អាន់​ព័រ​ពិតជា​ផ្តល់រ​ង្វាន់​ពិតៗ​មែន​»​។​


 
​លោក ធន ឈាង​ហៃ មកពី​ខេត្តកណ្តាល ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ម្នាក់ទៀត​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​តែងតែ​ពិសា​ស្រា​បៀ​អាន់​ឆ័​រ នៅពេល​ជួបជុំ​បងប្អូន និង​មិត្ត​ភ័ក្តិ​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ នៅពេល​ដឹងថា​ត្រូវ​រង្វាន់​ធំ​»​។ 


 
​ចំណែកឯ​លោក សុ​ត វែង មកពី​ខេត្តកណ្តាល ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​រ​ម្នាក់ទៀត​នោះ ក៏បាន​ថ្លែង​ពី​អារម្មណ៍​រីករាយ​របស់ខ្លួន​ផងដែរ​។ លោក បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​អារម្មណ៍​អរ​រំភើប​សប្បាយ នៅពេល​ដឹង​ត្រូវ​រង្វាន់​១​ម៉ឺន​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ​។ ខ្ញុំ​មិនដែល​ត្រូវ​រង្វាន់​ធំ​អញ្ចឹង​ពីមុន​ទេ​។  ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង ហើយ​ខ្ញុំ​នឹង​យកលុយ​នេះ​ទៅ​ពង្រីក​មុខរបរ​»​។​


 
​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​៣​រូប បានទទួល​រង្វាន់​ពី​លោក Hew Foong Yoon ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ប្រចាំ​ប្រទេស និង​លោក Fahmi Rajendra ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ​។ 


 
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង  ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០​ដុល្លារ ១,០០០​ដុល្លារ និង​១០,០០០​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ​។  ក្រុមហ៊ុន នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត លោកអ្នក​អាច​បើក​ភ្លាម នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។ 


 
​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។








​រីករាយ​ស្រស់ថ្លា ពិសា​ដោយ​ការទទួលខុសត្រូវ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com