អត្ថបទពាណិជ្ជកម្ម
រវល់យ៉ាងណា ក៏បុគ្គលិកហាងកាហ្វេ E&M មិនភ្លេចគិតគូដល់បរិស្ថានដោយនាំគ្នាប្រមូលសំរាម ម្ដុំបរិវេណព្រះអង្គដងកើ
04, May 2019 , 10:43 am        
រូបភាព
ដោយ: ថ្មីៗ
 
កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ នេះ បុគ្គលិកជាច្រើននាក់នៅហាងការហ្វេ E&M ដែលជាហាងកាហ្វេដ៏ពេញនិយមមួយក្នុងទីក្រុងភ្នំពេញ បាននាំគ្នាស្ម័គ្រចិត្តជួយសង្គម ដោយប្រមូលគ្នាចុះទៅសម្អាតបរិស្ថាន តាមរយៈការរើសសំរាមយ៉ាងស្អាតក្នុងទីក្រុងភ្នំពេញ ម្ដុំទីកន្លែងសក្ការបូជាព្រះអង្គដងកើមុខព្រះបរមរាជវាំង។
 
យ៉ាងណាមិញ សម្រាប់ការងារស្ម័គ្រចិត្តជួយសង្គមក្នុងការរើសសំរាមនេះផងដែរ គឺហាងកាហ្វេ E&M ក៏ដូចជាបុគ្គលិក ដែលធ្វើការនៅទីនោះ បានធ្វើឡើងក្រោមប្រធានបទ «ទីក្រុងគ្មានសំរាមគឺផ្ដើមចេញពីខ្ញុំ» ក្នុងន័យដើម្បីឲ្យទីក្រុងមានភាពស្រស់បំព្រងដោយគ្មានកាកសំណល់កខ្វក់ ក៏ដូចជាចង់ដាស់តឿនដល់អ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់មួយចំនួនឲ្យងាកមកគិតគូរអំពីបរិស្ថានវិញ។
 
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយដែលហាងកាហ្វេដ៏ពេញមួយនេះធ្វើការងារស្ម័គ្រចិត្តជួយសង្គមនោះទេ ព្រោះកន្លងមកពួកគេបានចុះជួយការងារសង្គមយ៉ាងច្រើនដូចជា ជួយចែកអំណោយឲ្យអ៊ុំៗចាស់ជរាដែលជាអ្នករត់ស៊ីក្លូជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលខាងមុខ ហាងកាហ្វេ E&M នឹងមានគម្រោងបន្ថែមក្នុងការចុះជួយការងារស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីជួយដល់សង្គម ក៏ដូចជាបរិស្ថានផងដែរ៕
 










 https://web.facebook.com/emcoffee.kh/videos/1697934910309034/?_rdc=1&_rdr
(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com