ជាតិ
សង្គមជាតិ
សភាហ្វ្រង់កូហ្វូនីផ្តល់គ្រឿងឥស្សរិយសដល់ឥស្សរជនខ្មែរ៤រូប
04, May 2019 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សភាប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី (APF) ផ្តល់គ្រឿងឥស្សរិយស ឡា ផ្លេយ៉ាត (Decoration de l’Ordre de la Pleiade) ជូនដល់ឥស្សរជនខ្មែរ៤រូប នាពិធីផ្លូវការមួយដែលរៀបចំនៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩។

 
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF និងលោកស្រី ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា APF ទទួលបានមេដាយឥស្សរិយសថ្នាក់ធិបឌិន (Grade de Commandeur)។
 
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF ទទួលបានមេដាយឥស្សរិយសថ្នាក់ធិបឌិន (Grade de Commandeur)
 
លោក ឃឹម ឈុនអ៊ី ទីប្រឹក្សាច្បាប់រដ្ឋសភា និងជាទីប្រឹក្សាក្រុមសភាជាតិកម្ពុជា APF ទទួលបានមេដាយឥស្សរិយសថ្នាក់សេនា (Grade d’Officier) ខណៈលោក ហេង រដ្ឋា ទីប្រឹក្សាលោក ងួន ញិល អនុប្រធានទី១រដ្ឋសភា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ ហើយជាលេខារដ្ឋបាលក្រុមសភាជាតិកម្ពុជា APF ទទួលមេដាយឥស្សរិយសថ្នាក់អស្សឫទ្ធិ ( Grade de Chevalier)។
 
«គ្រឿងឥស្សរិយស ឡា ផ្លេយ៉ាត គ្រឿងឥស្សរិយសនៃប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី និងនៃកិច្ចពិភាក្សាវប្បធម៌» (La Pleiade, Ordre la la Francophonie et du dialogue des cultures) ជាគ្រឿងឥស្សរិយសថ្នាក់អន្តរជាតិ ដែលបង្ហាញពីការទទួលស្គាល់ស្នាដៃគុណសម្បត្តិរបស់បុគ្គលចំពោះការលើកគុណតម្លៃ និងឧត្តមភាពនៃរដ្ឋសភា និងប្រទេសនិយាយភាសាបារាំងហ្រ្វង់កូហ្វូនី៕
 

លោកស្រី ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា APFទទួលបានមេដាយឥស្សរិយសថ្នាក់ធិបឌិន (Grade de Commandeur)


លោក ឃឹម ឈុនអ៊ី ទីប្រឹក្សាច្បាប់រដ្ឋសភា និងជាទីប្រឹក្សាក្រុមសភាជាតិកម្ពុជា APF ទទួលបានមេដាយឥស្សរិយសថ្នាក់សេនា (Grade d’Officier)



លោក ហេង រដ្ឋា ទីប្រឹក្សាលោក ងួន ញិល អនុប្រធានទី១រដ្ឋសភា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ ហើយជាលេខារដ្ឋបាលក្រុមសភាជាតិកម្ពុជា APF ទទួលមេដាយឥស្សរិយសថ្នាក់អស្សឫទ្ធិ ( Grade de Chevalier)។
 

 

Tag:
 បារាំង
  ហ្វ្រង់កូហ្វូនី
  APF
© រក្សាសិទ្ធិដោយ thmeythmey.com