អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន OPPO សហការគ្នាជាមួយ​ក្រុម​ហ៊ុន Swisscom លក់​ទូរស័ព្ទ Reno 5G ជា​លើកដំបូង​នៅ​អឺរ៉ុប​
04, May 2019 , 1:17 pm        
រូបភាព
ដោយ: ថ្មីៗ
​អីយ៉ា​ស់​!​លេង​មែនទែន​ហើយ​តើ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO កំពុងតែ​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​អឺរ៉ុប​នៅពេលនេះ បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស​។​ស្មា​ត​ហ្វូ​ន Reno 5G របស់​ក្រុមហ៊ុន OPPO បានក្លាយ​ទៅជា​ស្មា​ត​ហ្វូ​ន 5G ដំបូង​គេ ដែលមាន​លក់​នៅលើ​ទីផ្សារ​អឺរ៉ុប តាមរយៈ​ការ​សហការគ្នា​ជាមួយនឹង​ក្រុមហ៊ុន Swisscom ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​ស្វី​ស ។
 
​ទូរស័ព្ទ OPPO Reno 5G ឥឡូវនេះ​បានដាក់​តាំង​បង្ហាញ​នៅក្នុង​ហាង​លក់​ទូរស័ព្ទ​នានា ដែលជា​ប្រេន​របស់ Swisscom នៅ​ទូទាំងប្រទេស និង​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ Swisscom​ផងដែរ​។ វា​ពិតជា​រឿង​មួយ​ដ៏​អស្ចារ្យ​ដែល Reno 5G ត្រូវបាន​ទទួលស្គាល់​ភ្លាមៗ​ពី​សំណាក់​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​ទទួល​ការចាប់អារម្មណ៍​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា ដោយ​ពួកគេ​បានសម្រេច​ចិត្ត​ជ្រើស​យក​ម៉ូ​ឌែ​ល​នេះ​។ ជាពិសេស​ជំរុញ​ឲ្យ​មានការ​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប និង​នៅ​ទូទាំង​ពិភពលោក​។ 
 
​ក្រុមហ៊ុន OPPO បាន​និយាយថា Reno 5G គឺជា​ស្មា​ត​ហ្វូ​ន​ដែល​បាន​បំពាក់​បច្ចេកវិទ្យា 5G ដំបូង​គេ​នៅ​ទីផ្សារ​អឺរ៉ុប ដោយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មានតម្លៃ 999 ហ្វ្រ​ង់​ស្វី​ស ឬ​តម្លៃ​ប៉ាន់ប្រមាណ 980 ដុល្លារ​អាមេរិក ហើយ​ម៉ូ​ឌែ​ល 5G គ្រោង​នឹងដាក់​ចេញលក់​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​ទៀតផង​។ យោងតាម​ការបញ្ជាក់​នៅ​លើ​ព័ត៌មាន​បរទេស​នោះ  Reno 5G មាន​អេក្រង់​ធំ​ទូលាយ ហើយ​មាន​កាមេរ៉ា​បង្កប់ខ្លួន មាន​ទាំង soft light និង back flash សម្រាប់​អ្នក​ដែលមាន​តម្រូវការ​ខ្ពស់​ផ្នែក​ថតរូប ដោយ​វា​បានទទួល​ជោគជ័យ​លើ​បច្ចេកវិទ្យា 10X Hybrid Zoom លើសពី​ការរំពឹងទុក​។ មិនតែប៉ុណ្ណោះ​ទូរស័ព្ទ​ម៉ូ​ឌែ​ល Reno 5G នេះ បាន​បំពាក់​ជាមួយនឹង​បន្ទះ​ឈី​ប Snapdragon 855 របស់​ក្រុមហ៊ុន Qualcomm, ដែលមាន​ទំហំ​ផ្ទុក 8GB និង 256GB និង​ថាមពល​ថ្ម 4065mAh មានតែ​មួយគត់​ក្នុង​ទូរស័ព្ទ Reno 5G ប្រកបដោយ​ភាព​ច្នៃប្រឌិត និង គុណភាព​ខ្ពស់​។ 
 

 
​សូមបញ្ជាក់ថា OPPO បាន​នឹង​ដំណើរការ​បច្ចេកវិទ្យា 5G លើ​ស៊េរី​ទូរស័ព្ទ Reno រួមមាន Reno 5G, Reno 10x Zoom និង Reno models ដែល​ទាំងអស់នេះ​សុទ្ធតែជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត ដែល​អាច​ថតរូប​ជា​លក្ខណៈពិសេសៗ និង​ប្រកបដោយ​វិជ្ជាជីវៈ​តែមួយគត់ សម្រាប់ Professional Photographers ហើយ​បើ​វា​ល្អ​ម្លឹ​ងៗ​មែន តើ​ក្រុមហ៊ុន OPPO នឹង​នាំ​វា​ចូលមក​ស្រុក​ខ្មែរ​យើង​ឬ​អត់​?    

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com