ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​មួយទៀត​វិនិយោគ​៥​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​កាបូប នៅ​កំពង់ស្ពឺ​
04, May 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប ជា​បន្តបន្ទាប់​។ នៅ​ថ្ងៃទី​២​ខែឧសភា​នេះ CDC បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន Zhuo Jia (Cambodia) Leather Co, Ltd. បើក​រោងចក្រ​ផលិត​កាបូប នៅ​ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រោម​ទុនវិនិយោគ ៥,១ លាន​ដុល្លារ និង​អាចបង្កើត​ការងារ ១៤៦៥​កន្លែង​។​


​រៀងរាល់​មួយខែ ឬ​ពីរ​ខែ CDC តែង​ប្រកាស​ពី​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​រង្វង់​ពីរ​បី​ក្រុមហ៊ុន បង្កើត​រោងចក្រ​ផលិត​សម្ភារ​ធ្វើដំណើរ (Travel goods) ឬ​កាបូប នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​។ ការផលិត​កាបូប​នៅ​កម្ពុជា​កាន់តែ​ទាក់ទាញ​វិនិយោគិន​បរទេស ពិសេស​ចិន ហុងកុង តៃវ៉ាន់ ចាប់តាំងពី​សហរដ្ឋអាមេរិក​បានផ្ដល់​ការអនុគ្រោះ​ពន្ធ ក្រោម​ប្រព័ន្ធ GSP ដល់​ទំនិញ​ប្រភេទ​នេះ​ដល់​កម្ពុជា​៕
 
 

Tag:
 កាបូប​
 ​ សំរោង​ទង​
 ​ កំពង់ស្ពឺ​
 ​ វិនិយោគ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com