ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​ចូលរួម​ពិធី​ស្រាយ​បួស​លើក​ទី​៦​ជាមួយ​សាសនិក​ឥស្លាម​នៅ​ថ្ងៃទី​៧ ឧសភា​
04, May 2019 , 4:19 pm        
រូបភាព
ភ្នំពេញ​៖ ដូច​សព្វមួយដង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នឹងចូលរួម​ពិធី​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា តាម​ការរៀបចំ​របស់​គណៈកម្មាធិការ​រៀបចំ​ពិធី​នេះ​។ នៅ​ឆ្នាំនេះ សម្ដេច ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចូលរួម​ក្នុង​ពិធី​នេះ​នៅ​ថ្ងៃទី​៧ ខែឧសភា គឺ​ដើមខែ​រ៉​ម៉ា​ឌ​ន​តែម្ដង ដែល​ខុសប្លែក​ពី​ឆ្នាំមុនៗ​តែង​ធ្វើ​នៅ​ពាក់កណ្ដាល​នៃ​ខែ​នេះ​។​

 
​លោក សុះ មុះ​សិន សមាជិក​នៃ​គណៈកម្មាធិការ​រៀបចំ​អាហារ​ស្រាយ​បួស​ថ្នាក់ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្ដេច ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងចូលរួម​ក្នុង​ពិធី​ស្រាយ​បួស​លើក​ទី​៦ ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា នៅ​ថ្ងៃទី​៧ ខែឧសភា ដែល​តាម​គម្រោង​នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង ៥​ពាន់​នាក់​។ តាម​ការបញ្ជាក់​របស់​លោក សុះ មុះ​សិន អ្នកចូលរួម​ទាំងអស់​មាន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ ដែល​ពិធី​នេះ​រៀបចំ​នៅ​សាល​មហា​ស្រព និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​។​
 
​គួររម្លឹកថា នេះ​ជា​ឆ្នាំ​ទី​៦​ហើយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ចូលរួម​ជា​អធិបតីភាព​ជួបជុំ​ពិសារ​អាហារ​ស្រាយ​បួស​ក្នុង​ខែ​រ៉​ម៉ា​ឌន​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា​។ ឆ្នាំ​ទី​១ ពិធី​នេះ​ត្រូវបាន​រៀបចំ​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០១៤ ដែលមាន​អ្នកចូលរួម​ប្រមាណ ១,៤០០​នាក់​៕

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com