អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា រៀបចំ​ពិព័រណ៍​STEM លើក​ទី​១ ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​
05, May 2019 , 2:27 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៩ សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា បានរៀបចំ​ពិព័រណ៍​ស្ទែ​ម (STEM)​លើក​ទី​១ នៅក្នុង​បរិវេណ​អគារសិក្សា​ថ្មី​ដ៏​ទំនើប​របស់ខ្លួន ដែលមាន​ទីតាំង​ជាប់​នឹង​សាលា​អន្តរជាតិ​លើ​ន​នី​ង ចាំង​ហ្គ​ល (​សាខា​បឋមសិក្សា​) អាស័យដ្ឋាន​ផ្ទះ​លេខ​២៥៤AK ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
 
​នៅក្នុង​ពិព័រណ៍​នេះ សាលា​បានរៀបចំ​ការពិសោធន៍ និង​ការបង្ហាញ​នានា ពាក់ព័ន្ធ​នឹង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (​ស្ទែ​ម​) ជូន​ដល់​សិស្សានុសិស្ស និង​អ្នកចូលរួម​ទាំងអស់ ព្រមទាំង​បានរៀបចំ​សិក្ខាសាលា សម្រាប់​មាតាបិតា និង​អាណាព្យាបាល​របស់​សិស្ស ស្តីពី «​វិធីសាស្ត្រ​ជួយ​កូនៗ ឲ្យ​ទទួល​ភាពជោគជ័យ​ក្នុងការ​សិក្សា​» ផងដែរ​។ សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំ និង​ធ្វើ​បទ​បង្ហាញ​ដោយ​លោកស្រី Melissa Ream ដែលជា​នាយិកា​កម្មវិធី​សិក្សា និង​ជា​គ្រូ​ដែលមាន​អាជ្ញាប័ណ្ណ និង​បទពិសោធន៍​បង្រៀន​រយៈ​ពេល​១៥​ឆ្នាំ មកពី​សហរដ្ឋអាមេរិក​។​


 
​គោលបំណង​នៃ​ការរៀបចំ​ពិព័រណ៍​នេះ​ឡើង គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​អ្នកចូលរួម​ទាំង​អស់ពី​សារៈសំខាន់​របស់​ស្ទែ​ម​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​នៅក្នុង​សង្គម​សម័យ​ទំនើប​ដែលមាន​ទិន្នាការ​ឆ្ពោះទៅរក​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា និង​ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការស្រាវជ្រាវ​។​
 


​លោក Antoine de Saint-Exupery បាន​លើកឡើងថា​៖ «​ប្រសិនបើ​យើង​ចង់​ផលិត​កប៉ាល់​មួយ​ឲ្យ​បាន​ជោគជ័យ ដើម្បី​ធ្វើដំណើរ​ឆ្លង​សមុទ្រ យើង​គប្បី​បង្រៀន​ក្រុមការងារ​របស់​យើង​ទាំងអស់ ដោយ​ចាប់​ផ្តើមចេញពី​ការបណ្តុះ​គំនិត​ឲ្យ​អ្នក​ទាំងនោះ​ស្រលាញ់ និង​ចូលចិត្ត​ការធ្វើដំណើរ​តាម​សមុទ្រ ដែលមាន​វិសាលភាព​ដ៏​ធំ​ល្វឹងល្វើយ ជំនួស​ឲ្យ​ការដែល​គ្រាន់តែ​ដាក់ចេញ​នូវ​បទបញ្ជា ឬ​ការបែងចែក​ទំនួល​ខុសត្រូវ និង​ភារកិច្ច​ក្នុង​ការផលិត​»​។​
 


​ក្នុងន័យនេះ ពិព័រណ៍​ស្ទែ​ម បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​បំផុស និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យនេះ ហើយ​ត្រូវ​ត្រៀមខ្លួន និង​កសាង​មូលដ្ឋានគ្រឹះ ឲ្យ​បាន​រឹងមាំ នៅ​កម្រិត​មធ្យមសិក្សា ដោយ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​បន្ថែម លើ​មុខវិជ្ជា​ស្នូល ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា ជាដើម ។​ជាពិសេស​ជ្រើស​រើសយក​គ្រឹះស្ថាន​មធ្យមសិក្សា​មួយ ដែលមាន​គុណភាព​កម្រិត​ស្តង់ដារ​អន្តរជាតិ ដូចជា សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា ដើម្បី​បន្ត​ការសិក្សា​របស់ខ្លួន​។​


​គួររំលឹកថា សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា គឺជា​គ្រឹះស្ថានសិក្សា​លំដាប់​អន្តរជាតិ​ថ្មី​មួយ ដែល​ផ្តល់នូវ​សេវាកម្ម​អប់រំ​កម្រិត​មធ្យមសិក្សា ចាប់ពី​ថ្នាក់​ទី​៧ ដល់ទី​១២ និង​ត្រូវបាន​បង្កើតឡើង បន្ត​ពីសា​លា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ដែល​បាននិងកំពុង​ផ្តល់នូវ​សេវាកម្ម​អប់រំ​ប្រកបដោយ​គុណភាព និង​ទំនុកចិត្ត​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​បឋមសិក្សា អស់​រយៈពេល​ប្រមាណ​៥​ឆ្នាំ​មកហើយ​។​


 
​កម្មវិធីសិក្សា​របស់​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា មាន​លក្ខណៈពិសេស ដោយមាន​ការច្របាច់បញ្ចូល​គ្នា​រវាង American Common Core Standards (ACCS) ដែលជា​ស្តង់ដារ​អប់រំ​ដ៏​ល្បី​កម្រិត​ពិភពលោក ជាមួយ និង​កម្មវិធីសិក្សា​ភាសា​ខ្មែរ ដែល​ស្របតាម​និង​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ចក្ខុវិស័យ​របស់​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា គឺ​ចូលរួមចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា ឲ្យ​ក្លាយជា​ធនធាន​សកល ហើយ​រក្សាបាន​នូវ​គុណ​តម្លៃ វប្បធម៌ និង​អត្តសញ្ញាណ​ជា​ខ្មែរ​


​សាលា​អន្តជាតិ វេស​វី​យូ កម្ពុជា ចាប់ផ្ដើម​ទទួល​ចុះឈ្មោះ​សិស្ស​ចូលរៀន​ចាប​ប់​ពី​ពេលនេះ​តទៅ និង​ចូលរៀន​នៅ​ខែ សីហា ឆ្នាំ ២០១៩ ខាងមុខ​។ 
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ផ្នែក​ចុះឈ្មោះ​តាមរយៈ​ទូរ​សព្ទ ០៩៥ ២២២ ៩៩៣ ឬ ០៩៥ ៦៦៦ ៩៩៣៕












(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Learning Jungle International School
© រក្សាសិទ្ធិដោយ thmeythmey.com