ជាតិ
រថយន្ត
សង្គមជាតិ
មន្ទីរ​សាធារណការ​ខេត្តសៀមរាប ប្រាប់​ឲ្យ​ម្ចាស់​រ៉ឺម៉ក​កង់​បី PassApp ,Grap រៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឥតគិតថ្លៃ​
06, May 2019 , 7:39 am        
រូបភាព
 
​សៀមរាប​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ប្រាប់​ឲ្យ​ម្ចាស់​យានយន្ត​ដែល​ប្រកប​របរ​អាជីវកម្ម​ដឹកជញ្ជូន​លើ​មធ្យោបាយ​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ត្រីចក្រយានយន្ត (PassApp, Grab) និង​យានយន្ត​ដែលមាន​កម្លាំង​សេស​ចាប់ពី ១២៥ CC​ឡើង ឬ​ម៉ូតូ​អគ្គិសនី​លើសពី ១១KW ទៅ​ចុះឈ្មោះ​ចូលរៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ជំនាញ​បើកបរ​ទោច​ចក្រយានយន្ត​ដោយ​ឥតគិតថ្លៃ ដើម្បី​ប្រឡង​យក​ប័ណ្ណបើកបរ​។ នេះ​បើតាម​​សេចក្ដីជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃទី​២ ឧសភា​។​

 
​ក្នុង​សេចក្ដីជូនដំណឹង​ដដែល ការចាប់ផ្តើម​ទទួល​ចុះឈ្មោះ​គឺ​ចាប់ពី​ថ្ងៃ​ចេញ​សេចក្ដីជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ គឺ​រយៈពេល​៣​ខែ​ពេញ ដែល​ធ្វើ​នៅ​ការិយាល័យ​ដឹកជញ្ជូន​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែលមាន​ទីតាំង​ស្ថិតនៅ​ស្វាយ​ធំ ឬ​ទល់មុខ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៤ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com