ជាតិ
សង្គមជាតិ
You Discover ៖ សៀមរាប​ជាប់​គោលដៅ​ទេសចរណ៍​លេខ​១ ភ្នំពេញ​លេខ​៤ បាត់ដំបង​លេខ​១៣ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​
05, May 2019 , 4:59 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ក្រុង​សៀមរាប បាន​ជាប់​ជា​គោលដៅ​ទេសចរណ៍​លេខ​១ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។ ចំណែក​រាជធានី​ភ្នំពេញ ជាប់​លេខ​៤ ខណៈ​ខេត្តបាត់ដំបង​ទទួលបាន​លេខ​១៣​។ នេះ​បើតាម​ក្រសួងទេសចរណ៍ ដែល​បាន​ស្រង់​ព័ត៌មាន​ពី​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អាល្លឺម៉ង់​មួយ​មាន​ឈ្មោះថា You Discover កាលពី​ថ្ងៃទី​៣ ឧសភា​។​


​តាមរយៈ​ការវាយតម្លៃ​របស់ You Discover បាន​ឲ្យ​ពិន្ទុ​១០ ដល់​ក្រុង​សៀមរាប​ជា​គោលដៅ​ទេសចរណ៍​ល្អ​ជាងគេ ក្នុងចំណោម​បណ្តា​ទីក្រុង​ទាំង​៩៣ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ស្ថាប័ន​មួយ​នេះ ជ្រើសរើស​យកទៅ​ផ្សព្វផ្សាយ​។​
  
 
​អម​ជាមួយ​ការវាយតម្លៃ​នេះ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​ពិភពលោក​របស់​អាល្លឺម៉ង់ ក៏បាន​បង្ហាញ​ពី​សក្តានុពល​នៃ​ខេត្តសៀមរាប ដែលមាន​ប្រាសាទបុរាណ​ជាច្រើន ជាពិសេស​ប្រាសាទអង្គរវត្ត ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ គួបផ្សំ​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ដែល​បង្កើតបានជា​បរិ​យា​កាស​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ទៀត​ផង​។​
 
​ចំណែក​ទីក្រុង​បាងកក​ឈរ​លេខ ២ ,​ទីក្រុង​សិង្ហ​បុរី​ឈរ​លេខ ៣ និង​រាជធានី​ភ្នំពេញ ឈរ​នៅ​លំដាប់​ទី​៤ មាន​ពិន្ទុ ៩,៧ ។ ចំណែក​ក្រុង​បាត់ដំបង​វិញ ក៏​ស្ថិតនៅ​លំដាប់​ទី​១៣​ដែរ​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ ៕
 




Tag:
 គោលដៅ​ទេសចរណ៍​
  ក្រុម​សៀមរាប​លេខ​១
© រក្សាសិទ្ធិដោយ thmeythmey.com