ជាតិ
លោក ហ៊ុយ ភៀវ បន្ត​ជាប់​ជា​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧត្ដរមានជ័យ
06, May 2019 , 8:59 pm        
រូបភាព
​សៀមរាប​៖ សភាពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ បានរៀបចំ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង​ថ្មី​ជា​លើក​ទី​២ ក្នុង​អាណត្តិ​ទី​២ ដើម្បី​បង្គ្រប់​សមាសភាព​ចំនួន ១៥​នាក់​ក្នុង​ស្ថាប័ន​មួយ​នេះ​។ ការបោះឆ្នោត​នៅ​ព្រឹក​ថ្ងៃទី​៥ ឧសភា មាន​អាជីវករ និង​ពាណិជ្ជករ ដែលមាន​សិទ្ធិ​បោះឆ្នោត​​ជិត​៣០០​នាក់ និង​អ្នក​ឈរឈ្មោះ​ចំនួន ៧​នាក់ ដើម្បី​ជ្រើសតាំង​សមាសភាព​៥​នាក់​បន្ថែម និង​ប្រធាន​ថ្មី​។ ជា​លទ្ធផល លោក ហ៊ុយ ភៀវ ប្រធាន​ក្រុមហ៊ុន ទិ​ត ហ៊ុន ត្រេ​ឌី​ត ខូ​អិ​ល​ធី​ឌី បន្ត​ជាប់​ជា​ប្រធាន​ក្នុង​អាណត្តិ​ទី​២ លើក​ទី​២​នេះ​។​

 
​ការបោះឆ្នោត​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧត្ដរមានជ័យ ប្រព្រឹត្ត​ទៅ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​៥ ឧសភា​នេះ ដោយ​លទ្ធផល លោក ហ៊ុយ ភៀវ ដែលជា​ប្រធាន​ចាស់ បន្ត​កាន់តំណែង​នេះ តាមរយៈ​ការផ្តល់​ទំនុកចិត្ត​ លើ​សន្លឹកឆ្នោត​របស់​ក្រុមអាជីវករ និង​ពាណិជ្ជករ​ ដែល​មកពី​ចម្រុះ​វិស័យ​។​


 
​លោក ហ៊ុយ ភៀវ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​ប្ដេជ្ញា​បន្ដ​កៀងគរ​អ្នកវិនិយោគ​នានា​ ដើម្បី​មករក​ស៊ីក្នុង​ខេត្តសៀមរាប និង​ឧ​ត្ត​រ​មានជ័យ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com