កីឡាអន្តរជាតិ
អន្តរជាតិ
អស្ចារ្យ​! Liverpool ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ក្រោយ​ស៊ី Barcelona ៤​គ្រាប់​វិញ​
08, May 2019 , 4:41 am        
រូបភាព
ពីរគ្រាប់​រៀងៗខ្លួន​របស់ Divock Origi និង Georginio Wijnaldum ជួយ Liverpool ទៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត ហ្វេសប៊ុក Liverpool
ពីរគ្រាប់​រៀងៗខ្លួន​របស់ Divock Origi និង Georginio Wijnaldum ជួយ Liverpool ទៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត ហ្វេសប៊ុក Liverpool
ដោយ: ថ្មីៗ
Liverpool បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ តាមរយៈ​ការ​វាយបក Barcelona ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​។ នៅ​ជើង​ទីមួយ  ក្លិប​អ្នកមាន​បុណ្យ​អេ​ស្ប៉ា​ញ យកឈ្នះ ៣-០ នៅ Nou Camp ប៉ុន្តែ​នៅ​ជើង​ទី​ពីរ ហង្ស​ក្រហម បាន​វាយបក​វិញ ៤-០ នៅ​ទឹកដី Anfield ដើម្បី​ទទួលបាន​លទ្ធផល​សរុប ៤-៣ ។



Divock Origi រកបាន​ពីរ​គ្រាប់ នៅ​នាទី​៧ និង​៧៩ រីឯ Georginio Wijnaldum សម្រេចបាន​នៅ​នាទី​៥៤ និង​៥៦ សម្រាប់​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់ Liverpool លើ Barcelona បើទោះបីជា​កម្លាំង​ជួរមុខ​ដ៏​ឆ្នើម​របស់​ពួកគេ ពោលគឺ Mohamed Salah និង Roberto Firmino អវត្តមាន​ដោយសារ​របួស​ក៏ដោយ​។​

នេះ​ជាការ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ពីរ​ឆ្នាំ​ជាប់​គ្នា​របស់ Liverpool ដោយ​ត្រៀម​ជួប Ajax ឬ Totteham Hotspurs នៅ​ម៉ា​ឌ្រី​ត នា​ថ្ងៃទី​១ ខែមិថុនា​។​

​វា​ជា​រឿង​ច្រំ​ដែល​សម្រាប់ Barcelona ដោយ​កាលពី​ជើង​ទី​ពីរ វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន ពួកគេ​បាន​ចាញ់ Roma ៣-០ ក្រោយ​នាំមុខ ៤-១ នៅ​ជើង​ទីមួយ​។ Roma ឡើង​ដោយសារ​រូបមន្ត​គ្រាប់​បាល់​ក្រៅ​ទឹកដី​។

សម្រាប់​ការប្រកួតក្របខណ្ឌអឺរ៉ុប Liverpool ធ្លាប់មាន​កំណត់ត្រា​វាយ​បក​យកឈ្នះ​វិញពីរលើក​ដ៏គួរឲ្យ​សម្គាល់។ នៅវគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០០៥ AC Milan នាំមុខ ៣-០ នៅតង់ទីមួយ ហើយពួក​គេវាយបក៣គ្រាប់វិញនៅតង់ទីពីរ មុននឹងទទួល​បាន​ពាន ក្រោយឈ្នះគ្រាប់បាល់ប៉េណាល់ទីសម្រេចក្តី រួមទាំងការវាយបករបស់ពួក​គេលើ Dormund នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ Europa League កាលពី៣ឆ្នាំមុន៕ ​

Tag:
 Liverpool
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com