សម្តេច ហ៊ុន សែន ទូលថ្វាយសុំព្រះមហាក្សត្រ ដូរអភិបាលខេត្តបន្ទាយមានជ័យ ក្រោយផ្ទុះរឿងអាស្រូវ
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ទូលថ្វាយសុំព្រះមហាក្សត្រ ដូរអភិបាលខេត្តបន្ទាយមានជ័យ ក្រោយផ្ទុះរឿងអាស្រូវ
08, May 2019 , 10:21 am        
រូបភាព
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្វាយសំណើទៅព្រះមហាក្សត្រសុំព្រះអង្គ ដកលោក សួន​ បរវ ចេញពីតំណែងអភិបាលខេត្តបន្ទាយមានជ័យ ដោយដាក់លោក អ៊ំ រាត្រី ជំនួសវិញ។ លោក អ៊ំ រាត្រី ជាអភិបាលរង។

 

ការថ្វាយសំណើនេះ គឺធ្វើឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវស្នេហាររវាងលោក​ សួន បវរ និង នារីម្នាក់នៅខេត្តបន្ទាយមានជ័យ។ ថ្មីៗនេះ មាននារីម្នាក់ បានបង្ហោះរូបរបស់នាងជាមួយលោក សួន បរវ នៅលើបណ្តាញសង្គម ហើយអះអាងថា នាង និង លោក សួន បវរ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា។

នាងបានបង្ហាញពីការឈឺចាប់ ពេលលោក សួន បវរ បោះបង់ចោល ហើយនាង ក៏បានស្នើឲ្យសម្តេចនាយករដ្ឋមន្ត្រី ជួយធ្វើអន្តរាគមន៍ក្នុងរឿងស្នេហារបស់នាង។ 

យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី បានទូលថ្វាយព្រះមហាក្សត្រថា ការស្នើសុំផ្ទេរភារកិច្ចនេះ គឺផ្អែកតាមសេចក្តីត្រូវការចាំបាច់របស់រដ្ឋាភិបាល។ តាមរយៈសំណើ ដែលធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី បានទូលថ្វាយសុំព្រះមហាក្សត្រ ផ្ទេរលោក សួន បវរ ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។ 

ប្រមុខរដ្ឋាភិបាល បានប្រកាសរួចហើយ ថាត្រូវតែអនុវត្តអភិក្រមទី៥ (ការវះកាត់) ឲ្យបានម៉ឺងម៉ាត់បំផុត។ កន្លងមក ប្រមុខរដ្ឋាភិបាល ក៏បានដកមន្រ្តីមួយចំនួនចេញដែរ ដូចជា មេកងរាជធាវុធខេត្តរតនគិរី និង អភិបាលរងខេត្តព្រះសីហនុពីររូប ជាដើម៕ 





© រក្សាសិទ្ធិដោយ thmeythmey.com