អត្ថបទពាណិជ្ជកម្ម
Vietjet ផ្តល់ជូន​សំបុត្រ​ហោះហើរ​មានតម្លៃ​ត្រឹមតែ ០ ដុល្លារ​ពី​កម្ពុជា ទៅ​វៀតណាម​
08, May 2019 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម នឹង​ទទួលបាន​នូវ​ការ​សន្សំសំចៃ​ដ៏​អស្ចារ្យ​ជាមួយនឹង Vietjet​។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ នឹង​ផ្តល់ជូន​សំបុត្រ​ធ្វើដំណើរ​បែប​សន្សំសំចៃ​ច្រើនជាង ១,២​លាន​សំបុត្រ ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ អំឡុងពេល​ថ្ងៃ​មាស ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ដល់ទី​១០ ខែឧសភា នៅលើ​គេហទំព័រ www.vietjetair.com​
 
​សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ អា​ចរក​ជាវ​បាន​អំឡុងពេល​នៃ​ម៉ោង​មាស ចាប់ពី​ម៉ោង ១២:00 រហូតដល់​ម៉ោង ១៤:០០ (GMT+7) ដែលមាន​ប្រសិទ្ធភាព​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក ទាំង​ក្នុងប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក៏ដូចជា​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ ពី​ប្រទេស​វៀតណាម ទៅកាន់​ខេត្តសៀមរាប (​កម្ពុជា​) កោះ​បាលី (​ឥណ្ឌូនេស៊ី​) ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​ប៊ូសាន ទីក្រុង Daegu (​កូរ៉េខាងត្បូង​) ទីក្រុង Kaohsiung ទីក្រុង​តៃប៉ិ ទីក្រុង Taichung ទីក្រុង Tainan (​កោះ​តៃវ៉ាន់​) ទីក្រុង​ហុងកុង សិង្ហ​បុរី ទីក្រុង​បាងកក កោះ​ភូ​កេ​ត ឈៀង​ម៉ៃ (​ថៃ​) ទីក្រុង​គូ​ឡា​ឡាំ​ពួ (​ម៉ាឡេស៊ី​) និង​ទីក្រុង​យ៉ាំង​ហ្គោ​ន (​មី​យ៉ាន់​ម៉ា​)​។ 


 
​ជាមួយគ្នានេះ អ្នកធ្វើដំណើរ​ពី​ប្រទេស​វៀតណាម ទៅកាន់​ជប៉ុន ក្នុងនោះ​រាប់បញ្ចូល ទាំងពី​ទីក្រុង​ហូជីមិញ ឬ​ទីក្រុង​ហាណូយ ទៅកាន់​ទីក្រុង​តូ​ក្យូ (​អាកាសយានដ្ឋាន Narita) និង​ទីក្រុង Osaka (​អាកាសយានដ្ឋាន Kansai) ក៏​នឹង​ទទួលបាន​សំបុត្រ ក្នុង​ប្រ​ម៉ូ​សិន​បែប​សន្សំសំចៃ​មួយ​នេះ ក្នុងអំឡុងពេល​ថ្ងៃ​មាស រយៈពេល​៣​ថ្ងៃ​ផងដែរ​។ 
 
​ពេលវេលា​ធ្វើដំណើរ​សម្រាប់​សំបុត្រ​ហោះហើរ​ក្នុង​ប្រ​ម៉ូ​សិន​នេះ គឺ​ចាប់ពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ 
 
​សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​នេះ បច្ចុប្បន្ន អា​ចរក​ជាវ​បាន​តាមរយៈ​គេហទំព័រ www.vietjetair.com ឬ​ស្វែងរក​ជាមួយនិង​ទូរស័ព្ទដៃ​តាមរយៈ https://m.vietjetair.com​។ ការទូទាត់​ប្រាក់ អាច​ធ្វើឡើង​តាមរយៈ​កាត​ឥណទាន និង​ឥណ​ពន្ធ​អន្តរជាតិ ក្នុងនោះ​រាប់បញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com