អត្ថបទពាណិជ្ជកម្ម
«TADA» បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​សម្រាប់​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​
09, May 2019 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ TADA គឺជា​កម្មវិធី​កក់​ការធ្វើដំណើរ​ថ្មី​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន MVL Foundation ដើម្បី​ផ្តល់​បន្ថែម​នូវ​ជម្រើស​បច្ចេកវិទ្យា​ថ្មី​មួយទៀត សម្រាប់​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​កម្ពុជា​។ TADA ដែល​បានដាក់​ដំណើរ​ដំបូង​នៅ​សិង្ហ​បុរី​នោះ សន្យាថា​នឹងមិន​គិតថ្លៃ​កម្រៃជើងសារ​ពី​អ្នកបើកបរ និង​ផ្តល់នូវ​ប្រូ​ម៉ូ​សិន​ពិសេសៗ សម្រាប់​អ្នក​កក់​ការធ្វើដំណើរ​។​
 
​ឯកអគ្គរដ្ឋទូត​ស្តីទី នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បានផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ នៅក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​។ នាយក​ប្រតិបត្តិ​គ្រប់គ្រង ក្រុមហ៊ុន Pi Pay ក្រុមហ៊ុន Alipay ធនាគារ Shinhan និង​ក្រុមហ៊ុន TVS ក៏មាន​វត្តមាន នៅក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់​គ្នា​នេះ ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់ TADA ។ ក្នុងនោះដែរ ក៏មាន​តំណាង​មកពី​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា (CCC) និង​ដៃគូ​អ្នកបើក​របស់​ក្រុមហ៊ុន TADA ចូលរួម​អបអរ​ជា​កិត្តិយស ក្នុង​កម្មវិធី​ដ៏​សំខាន់​នេះ​ផងដែរ​។​


 
​លោក ខេ វូ (Kay Woo) ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ TADA និង MVL​មានប្រសាសន៍ថា គោលបំណង​របស់  TADA គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ អ្នកបើកបរ​ឱ្យ​កាន់តែ​ប្រសើរ ផ្តល់​បទពិសោធន៍​ល្អ​សម្រាប់​អ្នកដំណើរ ក៏ដូចជា​ការ​ផ្តល់នូវ​កម្មវិធី​កក់​ការធ្វើដំណើរ ដែល​អាច​ជឿ​ទុកចិត្តបាន និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី សម្រាប់​អ្នកប្រើប្រាស់​។ លោក ខេ វូ បន្ថែម​៖«​យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែលមាន​ដៃគូ និង​អ្នកបើកបរ​ដ៏         អស្ចារ្យ បាន​ទ្រ​កម្មវិធី​កក់​ការធ្វើដំណើរ TADA»​។ 


 
​លោក Tomas Pokorny នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pi Pay បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះដែរ​ថា ការសហការ​ជាមួយ​ក្រុមហ៊ុន​កក់​ការធ្វើដំណើរ TADA គឺជា​ជំហាន​ថ្មី​មួយទៀត ស្រប​ពេលដែល​មានការ​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា ឱ្យប្រើ​ប្រាស់​សេវា​ទូទាត់​ការធ្វើដំណើរ​ដោយ​មិន​ប្រើ​សាច់ប្រាក់​កាន់តែ​ច្រើនឡើងៗ នៅក្នុង​សម័យ​ឌីជីថល​នេះ​។​


 
​ដើម្បី​អបអរ​ពិធី​សម្ពោធ​ជា​ផ្លូវការ និង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ជា​ដៃគូ​នៅថ្ងៃនេះ ក្រុមហ៊ុន​TADA នឹង​ប្រកាស​ពី​កម្មវិធី​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ ចំនួន​១​ថ្ងៃ (Free Rides Day) នៅ​ថ្ងៃទី​១០ ខែឧសភា ចាប់ពី​ម៉ោង​៦ ព្រឹក ដល់​ម៉ោង ១១:៥៩​នាទី​យប់ (​កំណត់​ត្រឹម ១២,០០០​រៀល ចំពោះ​អ្នកជិះ​ដំបូង ២,០០០​នាក់​) ដោយ​ប្រើ​លេខ​កូដ​ប្រូ​ម៉ូ​សិន​: TADANOW​។ ក្រុមហ៊ុន TADA ក៏មាន​ថវិកា​លើកទឹកចិត្ត សម្រាប់​អ្នកបើកបរ​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង ក៏ដូចជា​អរគុណ​ដល់​អ្នកបើកប​រ​របស់ TADA ដែល​បាន​សាកល្បង​អាជីវ​កម្មនេះ​កន្លងមក​។​


 
​លក្ខណៈពិសេស​ថ្មី របស់​កម្មវិធី​កក់​ការធ្វើដំណើរ​នេះ គឺ​មុខងារ​កំណត់​ការធ្វើដំណើរ​គិត​ជា​គីឡូ​ម៉ែត (TADA APP Meter) និង​ការហៅ​ជិះ​តាមផ្លូវ (seamless street-hailing) ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់ ក្នុងការ​ទូទាត់​ថ្លៃ​ធ្វើដំណើរ ជាមួយនឹង​ក្រុមហ៊ុន Pi Pay និង Alipay ប្រកបដោយ​ភាពជឿជាក់​។​


 
​លោក ខេ វូ បាន​បន្តថា​៖«​យើង​សូម​លើកទឹកចិត្ត​ដល់​អ្នកបើកបរ​ទាំងអស់ ទាញយក និង​ចុះឈ្មោះ​ជា​អ្នកបើកបរ​ជាមួយ​TADA ដោយ​អាច​រកប្រាក់​ចំណូល​បាន ១០០​ភាគរយ រាល់​ការដឹក​អ្នកដំណើរ​។ រាល់​ការផ្តល់ជូន​ពី​ក្រុមហ៊ុន អ្នកបើកបរ​អាច​ទទួល​បាន​ទាំង​ចំណូល​ល្អប្រសើរ ព្រមទាំង​ធានា​ជូន​ត្រលប់​មកវិញ នូវ​សេវាកម្ម​ដ៏​ល្អ សម្រាប់​អ្នកធ្វើដំណើរ​តាម​កម្មវិធី​TADA»​។ 



​យោងតាម​បទពិសោធន៍​ជោគជ័យ ពី​អ្នកបើកបរ​នៅ​ប្រទេស​សិង្ហ​បុរី និង​វៀតណាម យើង​ជឿជាក់ថា នេះ​ជា​ឱកាសល្អ​សម្រាប់​អ្នកបើកបរ​នៅ​កម្ពុជា ក្នុងការ​ចាប់យក​អាជីវកម្ម​ជាមួយ TADA​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខេ វូ​។ លោក​បន្ថែមទៀតថា​៖ «​ពួកយើង​មិនមែនជា​គូប្រជែង​របស់​អាជីវក​ម្ម​ដែលមាន​ស្រាប់​នោះទេ តែ​ផ្ទុយទៅវិញ យើង​គ្រាន់តែ​ចង់​ផ្តល់​បន្ថែម​នូវ​ជម្រើស​បច្ចេកវិទ្យា​ថ្មី​មួយទៀត សម្រាប់​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​»៕

















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com