អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ពង្រីក​សាខា​ថ្មី នៅ​ផ្សារ​ថ្មី​
09, May 2019 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បានដាក់​សម្ពោធ​សាខា​ថ្មី​របស់ខ្លួន នៅ​នៅ​ម្ដុំ​ផ្សា​ថ្មី កណ្ដាល​ក្រុងភ្នំពេញ​។ ការដាក់​ដំណើរការ​នូវ​សាខា​ថ្មី​នេះ មានការ​ចូលរួម​ពី លោក វេជ្ជបណ្ឌិត​គួច ម៉េង​លី ដែលជា​ស្ថា​និក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​
, បុគ្គលិក សិស្សានុសិស្ស និង​អ្នកសារព័ត៌មាន​ជាច្រើន​ផ្សេងទៀត​។​
 
​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​៥៣ កែង​ផ្លូវ​១៥៣ អគារសិក្សា​ថ្មី សាខា​ផ្សារ​ថ្មី​នេះ មាន​កម្ពស់​៨​ជាន់ សាងសង់​នៅលើ​ផ្ទៃដី ៤២៥.០១ ម៉ែត្រការ៉េ មាន​បរិវេណ​ធំ​ទូលាយ សម្រាប់​សិស្សានុសិស្ស​។ អគារសិក្សា​នេះ ក៏បាន​បំពាក់​ទៅដោយ​សម្ភារ​សិក្សា​ទំនើបៗ បន្ទប់​មាន ផាសុកភាព អនាម័យ និង​ខ្យល់​បរិសុទ្ធ​ចេញចូល គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​ក្នុងការ​សិក្សា ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព តាម​ស្តង់ដា​អន្តរជាតិ​។​


 
​លោក គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​មានប្រសាសន៍ថា ការបើក​ដំណើរការ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាខា​ផ្សារ​ថ្មី​នេះ គឺ​ដើម្បី​រួមចំណែក ក្នុង​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ក៏ដូចជា​មាន​សំណូមពរ​ជាច្រើន ពី​សំណាក់​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស ពី​គ្រប់​មជ្ឈដ្ឋាន​អំពី​គុណភាព វិន័យ និង​សេវាកម្ម​។ 


 
​លោក គួច ម៉េង​លី បញ្ជាក់​បន្ថែមថា​៖« ទន្ទឹមនឹង​កេរ្តិ៍ឈ្មោះ​សាលា មាន​ភាព​ល្បី​រន្ទឺ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក  មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ នឹង​បើក​ដំណើរការ សាខា​ផ្សារ​ថ្មី ដែលមាន អាសយដ្ឋាន​អគារ លេខ​១C និង​១៣D ផ្លូវ​៥៣ កែង​ផ្លូវ​១៥៣  ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ តទៅ​»​។​


 
​បើតាម លោក គួច ម៉េង​លី​៖«​ផ្សារ​ថ្មី​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​របស់​យើង ក្រៅពី​សាខា​ផ្សេងទៀត ដូចជា​សាខា​ម៉ៅ​សេទុង សាខា​ទួលគោក សាខា​ចាក់អង្រែ និង​សាខា​ចោមចៅ​។  នៅ​តំបន់​នោះ និង​តំបន់​ជុំវិញ​ផ្សារ​ថ្មី កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ដែល​ធ្វើឱ្យមាន កំណើន ប្រជាជន និង​សំណង់​អគារ​ធំៗ​ជាច្រើន កំពុងមាន​ភាពជឿនលឿន​ជាខ្លាំង​»​។​


 
​លោក​ឧកញ៉ា​ក៏បាន​បង្ហើប​ពី​គម្រោង​ពង្រីក​សាខា​ថ្មី​ចំនួន ៣​បន្ថែមទៀត ដែលមាន​ទីតាំង​ដូចជា​៖ 
​ ​សាខា​ជ្រោយចង្វារ នឹង​បើក​ដំណើរការ​ក្នុង​វគ្គ​សិក្សា​ទី​៦២​។  ហើយ​យើង​ក៏​កំពុង សម្លឹងមើល​ទីតាំង​ថ្មី​មួយ​បន្ថែមទៀត នៅ​ម្តុំ​ជ្រោយចង្វារ ដើម្បី​បើក​សាលារៀន អន្តរទ្វីប​អា​រិ​កាំ​ង ឬ​យើង​អាច​ប្រើប្រាស់​អគារ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ជ្រោយចង្វារ សម្រាប់​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អា​រិ​កាំ​ង​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ តែម្តង​។ 
​ ​សាខា​សែន​សុខ ដែលមាន​ទំហំ​ដី ៣​ហិកតា សម្រាប់​បើក​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អា​រិ​កាំ​ង​។ ទីតាំង​លេង​កីឡា និង MJQE Square នៅ​សាខា​សែន​សុខ​។​
​ ​សាខា​ទួល​សង្កែ ដែលមាន​ទំហំ​ដី ៧០០០ ម៉ែត្រការ៉េ សម្រាប់​បើក​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អា​រិ​កាំ​ង​។​
 
​គួររំលឹកថា មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៥ ក្រោម​គំនិត​ផ្តួចផ្តើម​ដោយ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ជា​ស្ថា​និក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​។ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែល​ចាប់​ផ្តើមដំបូង​មាន​សិស្ស​ត្រឹមតែ​៤​នាក់​ប៉ុណ្ណោះ​។  រហូតមកដល់​ពេលបច្ចុប្បន្ន ចំនួន​សិស្ស​កើនឡើង​ដល់​ជាង ១,១០០០ នាក់​។ សព្វថ្ងៃនេះ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន​អន្តរទ្វីប អាមេរិកាំង​។ មិន​ត្រឹមតែ​មានកេរ្តិ៍ឈ្មោះ ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទទួលបាន​ការទទួលស្គាល់ និង​ល្បីល្បាញ​ជា​អន្តរជាតិ តាមរយៈ​ការទទួល​ពានរង្វាន់ លក្ខណៈ​អន្តរជាតិ ពី​បណ្តា​ប្រទេស​ផ្សេងៗ​ដូចជា​សិង្ហ​បុរី បារាំង អារ៉ាប់​រួម​(​ឌូ​បៃ​) ស្វី​ស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយ​ណេ ប៊ែ​ល​ហ្សិ​ក ចិន (​ហុងកុង​) និង​ប្រេ​សីល​ជាដើម​។​


 
​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្ន​មាន ៥ ទីតាំង គឺ​ការិយាល័យ​កណ្តាល ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន សាខា​ទួលគោក ស្ថិតនៅ​ផ្លូវ​លេខ​២៨៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក (​ទល់មុខ​សាលា​បឋម សិក្សា​ទួលគោក​) សាខា​ចាក់អង្រែ ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ (​ទល់មុខ​រង្វង់​មូល​ព្រះ​នរាយ​ក្រុង​តាខ្មៅ ឬ​សាខា​ខេត្តកណ្តាល​) សាខា​ចោមចៅ និង​សាខា​ផ្សា​ធំថ្មី រាជធានី​ភ្នំពេញ​។​


 
​កម្មវិធីសិក្សា​របស់​ម​ជ្ឈ​មណ្ឌល​ភាសា អេ អាយ អាយ​
 
​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ មាន​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ភាសា​អង់គ្លេស និង​ភាសា​ចិន​គ្រប់​កម្រិត វគ្គ​បណ្តុះបណ្តាល TESOL ថ្នាក់​ត្រៀមប្រឡង TOEFL ព្រមទាំង​កុំព្យូទ័រ​គ្រប់​ជំនាញ សម្រាប់​សិស្សានុសិស្ស​គ្រប់​វ័យ​។
 
​ក្រៅពីនេះ​ផងដែរ ដើម្បី​ផ្តល់នូវ​ឱកាស​សម្រាប់​យុវជន ឱ្យទទួល​បានការ​បណ្តុះ​បណ្តាល​ល្អ និង​ទទួលបាន​នូវ​បទពិសោធ​សម្រាប់​អាជីព នាពេល​អនាគត​របស់​ពួកគេ មជ្ឈមណ្ឌល និង​សាលារៀន មាន​មជ្ឈមណ្ឌល​រៀបចំ​ផែនការ​អាជីព និង​ស្វែងរក​ការងារ​ធ្វើ (Career Planning and Placement Center) និង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខ្លីៗ សម្រាប់​សិស្ស និស្សិត ដែល​កំពុង​សិក្សា​នៅតាម​មហាវិទ្យាល័យ ដែល​ត្រូវការ​បទពិសោធ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​ការសិក្សា​។ 


 
​ចុះឈ្មោះ​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាខា​ផ្សា​ធំថ្មី​ទទួលបាន អាហារូបករណ៍​ដូចខាងក្រោម​៖
 
​កម្មវិធីសិក្សា​ភាសា​អង់គ្លេស (ESL Program)
 
•​ ​៥០% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
•​ ​៣៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
•​ ​២៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​
​កម្មវិធីសិក្សា​ភាសា​ចិន (CSL Program)
•​ ​៥០% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
•​ ​៣៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
•​ ​២៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​
 
​កម្មវិធី​បញ្ចុះតម្លៃ​សេវាកម្ម​រថយន្ត​សាលា​
​យើង​ក៏មាន​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស​ចាប់ពី​១៥% រហូតដល់ ៣៥% ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com