អត្ថបទពាណិជ្ជកម្ម
ស្ថាប័ន​អប់រំ​សហរដ្ឋអាមេរិក បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​សិស្ស និស្សិត ជាង​៤០០​នាក់​
09, May 2019 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកតំណាង​ស្ថាប័ន​អប់រំ និង​សាកលវិទ្យាល័យ​មកពី​ស​ហ​រដ្ឋ​អាមេរិក បានធ្វើ​ដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៩ នៅ​សាលា ACE សាខា​ទួល​ទំពូង ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៦​ល្ងាច​។ ជា​រៀងរាល់ឆ្នាំ កម្មវិធី​ពិព័រណ៍​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា និង​បើក​ឲ្យ​សាធារណជន​ចូលរួម​ដោយ​សេរី​។
 
​កម្មវិធី​នេះ បានផ្តល់​ជា​ជំនួយ​ដល់​សិស្ស និស្សិត ដែល ចង់​ស្វែងយល់​បន្ថែម ពី​ឱកាស​ទៅ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក និង​ធ្វើយ៉ាងណា ដើម្បី​ធ្វើ​ឲ្យ​ឱកាស​នោះ​ក្លាយជា​ការពិត​។ 
​កម្មវិធី​ពិព័រណ៍​នេះ ក៏បានផ្តល់​ឱកាស​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ បាន​ជួបពិភាក្សា​ផ្ទាល់ ជាមួយ​ស្ថាប័ន​អប់រំ​សហរដ្ឋអាមេរិក ដើម្បី​ស្វែងយល់​ព័ត៌មាន អំពី​ជម្រើស​សិក្សា គ្រប់​កម្រិត ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ​។ លើសពីនេះ អ្នកចូលរួម​ក៏​ទទួលបាន​ការពិគ្រោះ និង​ណែនាំ ទៅលើ​ជម្រើស​សិក្សា​លើ​កម្មវិធី​ផ្សេងៗ និង​រួមទាំង​ឱកាស​ការងារ ក៏ដូចជា​ព័ត៌មាន​អំពី​អាហា​រូប ករ​ណ៍​ដែល​ពាក់ព័ន្ធ​ផងដែរ​។ ពត៌មាន​ទាក់ទង​នឹង​កម្មវិធីសិក្សា​ផ្សេងៗ​ទៀត និង​ព័ត៌មាន​ពី​ទិដ្ឋាការ​នានា ក៏បាន​ផ្តល់ជូន​នៅក្នុង​កម្មវិធី​ពិព័រណ៍​ផងដែរ​។ 


 
​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ការចូលរួម​កម្មវិធី​ពិព័រណ៍​ដ៏​ច្រើន​កុះករ ពី​សំណាក់​សាធារណជន នៅក្នុង​ឆ្នាំនេះ បានបង្ហាញ​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក នៅតែ​បន្ត​ជា​ទិសដៅ​សិក្សា​ដ៏​ពេញនិយម​មួយ​សម្រាប់​សិស្ស និស្សិត​កម្ពុជា​។​


 
​ដោយឡែក មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ផ្តល់​ប្រឹក្សា ពី​ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS ផងដែរ​។ បន្ថែម​ពីនេះ អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​របស់​ស្ថាប័ន​អប់រំ​សហរដ្ឋអាមេរិក​។ ស្របគ្នា​នេះដែរ មជ្ឈមណ្ឌល​តេស្ត​IELTS ប្រចាំ​កម្ពុជា បានដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នូវ​ការប្រលង​តេស្ត IELTS តាមរយៈ​កុំព្យូទ័រ​ដែល​ហៅ​កាត់​ថា IELTS CDI   សម្រាប់​សាធារណជន ដែល​ចាប់អារម្មណ៍​ទៅលើ​តេស្ត​នេះ​។​


 
​លោក ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ប្រចាំ​ស្ថាប័ន​អប់រំ IDP កម្ពុជា បាន​គូសបញ្ជាក់ថា​៖ «​អ្នកតំណាង​ដែល​មក​ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​សហរដ្ឋ​អាម​រិ​ក បាន​ជួបពិភាក្សា​ជាមួយ​សិស្ស និស្សិត​ជាង ៤០០ នាក់ ដើម្បី​ជជែក និង​ពិគ្រោះ​ដោយផ្ទាល់ និង​បានផ្តល់​នូវ​ចម្លើយ​ទៅកាន់​ចម្ងល់​ជាច្រើន​របស់​សិស្ស ដែល​បាន​ចូលរួម​ទៀតផង​។ លើសពីនេះ អ្នកជំនាញ​ប្រឹក្សា​ការសិក្សា​នៅ​បរទេស របស់​ស្ថាប័ន IDP ក៏មាន​វត្តមាន​ផ្ទាល់​នៅក្នុង​កម្មវិធី ដែលជា​គុណសម្បត្តិ​មួយទៀត សម្រាប់​សិស្ស និស្សិត​ដែល​បាន​អញ្ជើញ​មក​ចូលរួម​» ។​


 
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​សេ​ឡង់ កាណាដា អាមេរិក និង អៀរ​ឡង់ ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។ ការប្រឹក្សា និង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ដែល​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ធ្វើឡើង​ដោយ​ឥតគិតថ្លៃ​។​


 
​នៅ​ប្រទេស​កម្ពុជា សិស្ស និស្សិត​និង អាណាព្យាបាល អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​បន្ថែម ទាក់ទង​ការសិក្សា​នៅ​បរទេស នៅ​គ្រប់​ការិយាល័យ​សិក្សា នៅ​បរទេស​របស់​ស្ថាប័ន IDP ផ្ទាល់ ដែលមាន​ទីតាំងនៅ​គ្រប់​សាខា នៃ​សាលា ACE ភ្នំពេញ និង​សៀមរាប​៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 ACE
© រក្សាសិទ្ធិដោយ thmeythmey.com