អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា អបអរសាទរ​សមិទ្ធ​ផល​នៃ​ការចេញ​បណ្ណ​សន្យា​រ៉ាប់រង ២០​ម៉ឺន​បណ្ណ​
09, May 2019 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ - ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩) ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​នៅថ្ងៃនេះ​ថា ខ្លួន​ស​ម្រ​ច​បាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ផ្សេងទៀត ដោយ​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​បាន​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន ២០​ម៉ឺន​បណ្ណ​។​
 
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បានចេញ​បណ្ណ​សន្យា​រ៉ាប់រង​ទី​២០​ម៉ឺន​នេះ ដល់​លោកស្រី ផាន សុថា​រី ដែលជា​អាជីវករ​មួយរូប រស់នៅក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពី​លោកស្រី បាន​ទិញ​ផលិតផល​ធានារ៉ាប់រង eduCARE ដោយ​ជោគជ័យ​រួចមក ពី​ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ដៃគូ​របស់​ក្រុមហ៊ុន​។ លោកស្រី ផាន សុថា​រី មានប្រសាសន៍ថា​៖«​ពេលដែល​ដឹងថា ខ្លួនឯង​ជា​ម្ចាស់​បណ្ណ​សន្យា​ទី​២០​ម៉ឺន  ខ្ញុំ​មាន​អារម្មណ៍​ថា​ភ្ញាក់ផ្អើល​ជាខ្លាំង​។ ក្នុងនាម​ជា​ឪពុកម្តាយ ខ្ញុំ​មាន​មោទកភាព​ចំពោះ​ខ្លួនឯង ដែល​បាន​សម្រេចចិត្ត​ទិញ​បណ្ណ​ធានារ៉ាប់រង​នេះ​។ វា​មាន​សារៈសំខាន់​ណាស់ ព្រោះ​នៅក្នុង​ករណី​អកុសល​កើតឡើង បណ្ណ​ធានារ៉ាប់រង​នេះ នឹង​ជួយ​ធានា​ដល់​ការសិក្សា និង​ការចំណាយ​របស់​កូន​របស់ខ្ញុំ​នាពេល​អនាគត​»​។​


 
​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​សម្តែង​នូវ​ការកោតសរសើរ ដល់​បុគ្គលិក​របស់លោក ចំពោះ​សមិទ្ធផល​នេះ​។ លោក​មានប្រសាសន៍ថា​៖«​យើង​មាន​មោទកភាព​យ៉ាងខ្លាំង ចំពោះ​សមិទ្ធផល​នេះ ដែលជា​ការបញ្ជាក់​ពី​ទំនុកចិត្ត​របស់​អតិថិជន​យើង​ចំពោះ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា និង​ការប្តេជ្ញាចិត្ត​របស់​បុគ្គ​លិ​ក  ទីប្រឹក្សា​ហិរញ្ញវត្ថុ  ភ្នាក់ងារ  និង​ធនាគារ​ដៃគូ​របស់​យើង​។  ទោះបីជា​សេវា​ធានារ៉ាប់រង ទើបតែ​ឈានចូល​ក្នុង​ទីផ្សារ​កម្ពុជា​ក្តី  ការចេញ​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​ដល់ទី​២០​ម៉ឺន​នេះ  បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន កំពុង​ឱ្យ​តម្លៃ​លើ​សេវា​ធានារ៉ាប់រង​មួយ​នេះ  ដោយ​ពួកគាត់​ស្វែងរក​ការការពារ​សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគាត់ និង​ដើម្បី​រីករាយ​ជាមួយ​ជីវិត​រស់នៅ​ប្រកបដោយ​សន្តិភាព​ផ្លូវចិត្ត​»​។​
 
​ចាប់តាំងពី​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន នៅ​ឆ្នាំ​២០១៣​មក  ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ប្តេជ្ញា   ផ្តល់ជូន​នូវ​តម្រូវការ នៃ​ការការពារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជួយ​ធានា​ឱ្យបាន នូវ​អនាគត​ហិរញ្ញវត្ថុ​រយៈពេល​វែង សម្រាប់​ពួកគាត់​។​
 
​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បានចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ We DO ក្នុង​ទីផ្សារ​ចំនួន​១០ ក្នុង​តំបន់​អាស៊ី រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។  យុទ្ធនាការ​នេះ ផ្តោតទៅលើ​មូលបទ​ដូចជា ការច្នៃប្រឌិត  ការការពារ​ហិរញ្ញវត្ថុ និង​សុខភាព​រាងកាយ ព្រមទាំង​បង្កើត​លើ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដើម្បី​ជួយ​លើកកម្ពស់​សុខុមាលភាព  និង​បង្កើន​ទ្រព្យសម្បត្តិ​របស់​អតិថិជន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com