កីឡាជាតិ
ជាតិ
ក្រុមកីឡាការិនី U15 កម្ពុជាចាញ់សិង្ហបុរី ២-១ នាជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF
× ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ បានរងបរាជ័យ ២-១ ដោយសារក្រុមកីឡាការិនី U15 ជម្រើសជាតិសិង្ហបុរី នាការប្រកួតពូល B នៃពានរង្វាន់ AFF U15 Girls’ Championship 2019 នៅខេត្តឈុនបូរី ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា នេះ។
កីឡាការិនី ជ្រឿង សុខឃៀង បានរកគ្រាប់បាល់នាំមុខឲ្យក្រុមកម្ពុជា តាមរយៈការទាត់បាល់បញ្ចូលទីនៅនាទី៦៩។ តែ៤នាទីក្រោយមក សិង្ហបុរី តាមស្មើវិញ ដោយការស៊ុតបាល់បញ្ចូលទីរបស់ Nadia Mohammed Nuraffendi។ ឈានដល់នាទី៨១ Danelle Tan Li Em បានស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះសម្រាប់សិង្ហបុរី ក្នុងលទ្ធផល ២-១។
រីឯជំនួបមួយគូទៀតនៅក្នុងពូល B នេះ ឡាវឈ្នះម៉ាឡេស៊ី ៤-០។
សម្រាប់ព្រឹត្តិការណ៍ AFF នេះ U15 នារីកម្ពុជាធ្លាប់បានលេខ៤កាលពីឆ្នាំ២០១៧ នាការប្រកួតនៅវៀងចន្ទន៍ ដោយនៅវគ្គជម្រុះ បានឈ្នះសិង្ហបុរី ២-១ ។ នៅថ្ងៃទី១១ ខែឧសភា កម្ពុជាត្រូវជួបម៉ាឡេស៊ី មុនសិង្ហបុរី ប៉ះថៃ។
ជម្រើសកម្ពុជា៖ ភឺន ស្រីលាភ (អ្នកចាំទី), ឌឿន ស្រីណាត, ហ៊ីម កញ្ញា, ម៉ូវ ចន្ធី, សែម ម៉ាលីន (អាង លីនដា), សំរ៉ិត និមល (ប្រធានក្រុម), ស៊ុយ រស្មី, សំរ៉ិត ស្រីម៉ុច, ឃឿម ដាលី, ជ្រឿង សុខឃៀង, សេម គានី៕
Tag:
AFF U15 Girls
បាល់ទាត់នារី
© រក្សាសិទ្ធិដោយ thmeythmey.com