អត្ថបទពាណិជ្ជកម្ម
បច្ចេកវិទ្យា បាន​ជំរុញ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន និង​សម្បូរបែប​
10, May 2019 , 2:33 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​បាន​ទាញ​ប្រយោជន៍​យ៉ាងច្រើន​ពី បច្ចេកវិទ្យា​។ ជាក់ស្តែង វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា បាន​រីកចម្រើន​ឡើងៗ និង​កាន់តែ​មាន​ភាព​សម្បូរបែប​ឡើង ដោយបាន​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​សម្រួល​ភាពងាយស្រួល និង​សន្សំសំចៃ ក្នុងការ​ធ្វើដំណើរ​ផ្សេងៗ​។ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ PassApp ក៏បាន​ចូលរួម​យ៉ាងច្រើន​ក្នុង​វិស័យ​ដឹកជញ្ជូន ដែល​ក្រុមហ៊ុន PassApp នេះ​បានផ្ដល់​ភាព​ងាយ និង​សុវត្ថិភាព​ដល់​បង​បង្អូន​ប្រជាពលរដ្ឋ​ខ្មែរ​។​
 
​ស្រប​ជាមួយនឹង​ការរីកចម្រើន​ផ្នែក​សេវាកម្ម​ដឹកជញ្ជូន PassApp បានរួម​ចំណែក​យ៉ាងច្រើន ដល់​ការដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន​។  ទាំង​អ្នកដំណើរ និង​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ដឹកជញ្ជូន​នេះ ក៏បាន​ទាញយក​ប្រយោជន៍ ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នេះ ជាមួយនឹង PassApp ដែរ​។ នេះ​សប​ញ្ផា​ក់ថា ប្រជា​ជាន​កម្ពុជា ចាប់ផ្តើម​អភិវឌ្ឍ​ការរស់នៅ តាម​បច្ចេកវិទ្យា​ថ្មី​នៃ​ប្រព​ន្ធ័​ឌីជីថល ដែល​ផ្តល់​ភាពងាយស្រួល រហ័ស​ទាន់​ចិត្ត មិន​ស្មុគស្មាញ ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ព្រមទាំង​មាន​សុវត្ថិភាព​ផងដែរ​។​


 
PassApp ជា​មធ្យោបាយ​ដឹកជញ្ជូន​បែប​ទាន់សម័យ ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន មិនចាំបាច់​ឲ្យ​អតិថិជន​ឈរ​បក់ដៃ​ហៅ​រ៉ឺម៉ក​កង់​បី ឬ​តាក់ស៊ី រាល់ពេល​ធ្វើដំណើរ​ទៀត​ហើយ​។ ឥឡូវនេះ នៅពេល​ចង់​ធ្វើដំណើរ​ទៅ​ទីកន្លែង​ណាមួយ គ្រាន់តែ​កក់​ការធ្វើដំណើរ​(booking) តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ចំណេញ​ពេលវេលា​លោកអ្នក​យ៉ាងច្រើន និង​មិនបាច់​តថ្លៃ​នោះឡើយ ដោយ PassApp មាន​បំពាក់​ប្រព័ន្ធ​គណនា​ចម្ងាយ និង​តម្លៃ​ដោយ​ស្វ័យប្រវត្តិ ដែលមាន​តម្លៃ​ស្តង់ដារ​ប្រហែល ១២០០៛ ក្នុង​មួយ​គីឡូម៉ែត្រ​។​
 
​គួររំលឹកថា បច្ចុប្បន្ន​អ្នកបើកបរ​របស់ PassApp ទាំងអស់​មាន​ចំនួន​កើនឡើង​យ៉ាងខ្លាំង ស្ទើរ​គ្រប់​ខេត្ត​ក្រុង ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​២ ទៅ​៣​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន គ្រប់​ទីកន្លែង គ្រប់ពេលវេលា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Pass APP
© រក្សាសិទ្ធិដោយ thmeythmey.com