ពីនេះ ពីនោះ
តើ​ពាក្យ «​ចាងហ្វាង​» និង​«​ចៅហ្វាយ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
11, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ចាងហ្វាង​»​ឬ​«​ចាងវ៉ាង​» គឺ​មានន័យ​ខុសគ្នា​ស្រឡះ​ពី​ពាក្យ ចៅហ្វាយ​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។


 
​ពាក្យ «​ចាងហ្វាង​» ឬ​«​ចាងវ៉ាង​» ចង់​សំដៅលើ​អធិបតី​,​នាយក​នៃ​មុខក្រសួង​រាជការ​, ឬ​នាយក​គ្រឹះស្ថាន​ជំនួញ​ឯកជន​នីមួយៗ​។ ចំណែក «​ចៅហ្វាយ​»​មានន័យថា អ្នក​ដែលជា​ម្ចាស់​,​ជា​អ្នកត្រួតត្រា​លើ​កិច្ចការ​នីមួយៗ​។ ឧទាហរណ៍​៖ ចៅហ្វាយខែត្រ​,​ចៅហ្វាយស្រុក​,​ចៅហ្វាយខណ្ឌ​។ ប៉ុន្តែ​នៅ​សម័យ​រាស្ត្រនិយម ហៅថា អភិបាលខែត្រ ឬ​អភិបាលស្រុក​វិញ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com