ជាតិ
សង្គមជាតិ
ក្រសួងយុត្តិធម៌ ស្នើ​លើកលែង និង​បន្ថយទោស​ទណ្ឌិត​៧៧​នាក់ ក្នុងឱកាស​បុណ្យពិសាខបូជា​
11, May 2019 , 11:18 am        
រូបភាព
រូបភាពពីអគ្គនាយក​ដ្ឋាន​ពន្ធ​នាគារ​នៃ​ក្រសួង​មហាផ្ទៃ
រូបភាពពីអគ្គនាយក​ដ្ឋាន​ពន្ធ​នាគារ​នៃ​ក្រសួង​មហាផ្ទៃ
​ភ្នំពេញ​៖​ក្រសួងយុត្តិធម៌ បានសម្រេច​ស្នើ​លើកលែង និង​បន្ធូរ​បន្ថយទោស ដល់​ទណ្ឌិត​ចំនួន​៧៧​នាក់ ក្នុងនោះ​ស្រី​៩​នាក់ នៅ​ក្នុងឱកាស​បុណ្យពិសាខបូជា​ខាងមុខនេះ​។ នេះ​បើតាម លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។



បើតាម​លោក គឹម សន្តិភាព ក្រសួង​ស្នើ​បន្ថយទោស​៦​ខែ ដល់​ទណ្ឌិត​ចំនួន ៣៧ នាក់ ក្នុងនោះ​មាន​ស្រី​៣ នាក់​។ ក្រសួងក៏ស្នើបន្ថយទោស ៩ខែ សម្រាប់ទណ្ឌិត ១៤​នាក់ ក្នុងនោះ ស្រី ម្នាក់​ និងស្នើ​បន្ថយទោស ១២​ខែ សម្រាប់​ទណ្ឌិត ២២ នាក់ ក្នុងនោះ​ស្រី ៤​នាក់។ ​ចំណែកទណ្ឌិតចំនួន ៤ នាក់ ក្នុងនោះ​ស្រីម្នាក់បានទទួលការស្នើលើកលែងទោស​។​
 
​សូមជម្រាបថា ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​តែងតែ​ទូល​ស្នើ​ព្រះមហាក្សត្រ ឲ្យ​មានការ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​៦​ដង គឺ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យពិសាខបូជា និង​បុណ្យ​អ៊ុំ​ទូក​ បុណ្យភ្ជុំបិណ្ឌ បុណ្យឯករាជ្យ និងទិវាឈ្នះៗ ។ កាលពី​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងទៅ បាន​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​៤២​នាក់ និង​លើកលែងទោស​២​នាក់​៕ 
 
 
 
 
 
 

Tag:
 លើកលែងទោស​
 ​បន្ថយទោស​
 ​ទណ្ឌិត​
 ​ពិសាខបូជា
© រក្សាសិទ្ធិដោយ thmeythmey.com