កីឡាជាតិ
ជាតិ
កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ AFC U19 Championship 2020 នៅ​ខែវិច្ឆិកា​
12, May 2019 , 8:29 am        
រូបភាព
ដោយ:
​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship 2020 នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ កម្ពុជា​ស្ថិតក្នុង​ពូ​ល G ជាមួយ​ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង Northern Mariana Islands​។

 
​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ AFC U19 Championship 2020 ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២-១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ តាម​ការចាប់​ឆ្នោត​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) នៅ​ថ្ងៃទី​៩ ឧសភា ឆ្នាំ​២០១៩ នាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ការប្រកួត​វគ្គ​ជម្រុះ​បែង​ចែកជា​ពីរ​តំបន់ និង​ចែកចេញជា​១១​ពូ​ល​។ 
 
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល G ដែលមាន​ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង Northern Mariana Islands​។ ក្រុម​លេខ​១​ក្នុង​ពូ​ល​នីមួយៗ រួមជាមួយ​ក្រុម​លេខ​ពីរ​ល្អ​ជាង​ចំនួន​៤ នឹង​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដែលមាន​ម្ចាស់ផ្ទះ​កំពុង​រង់ចាំ​៕ 
 

Tag:
 បាល់ទាត់​
  AFC U19 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com