កីឡាជាតិ
ជាតិ
កម្ពុជានឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះ AFC U19 Championship 2020 នៅខែវិច្ឆិកា
× កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះ AFC U19 Championship 2020 នៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ កម្ពុជាស្ថិតក្នុងពូល G ជាមួយថៃ ម៉ាឡេស៊ី ព្រុយណេ និង Northern Mariana Islands។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វគ្គជម្រុះ AFC U19 Championship 2020 ប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២-១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមការចាប់ឆ្នោតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) នៅថ្ងៃទី៩ ឧសភា ឆ្នាំ២០១៩ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ការប្រកួតវគ្គជម្រុះបែងចែកជាពីរតំបន់ និងចែកចេញជា១១ពូល។
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពូល G ដែលមានថៃ ម៉ាឡេស៊ី ព្រុយណេ និង Northern Mariana Islands។ ក្រុមលេខ១ក្នុងពូលនីមួយៗ រួមជាមួយក្រុមលេខពីរល្អជាងចំនួន៤ នឹងទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ ដែលមានម្ចាស់ផ្ទះកំពុងរង់ចាំ៕
Tag:
បាល់ទាត់
AFC U19 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com