ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ព្រឹត្តិការណ៍​ជិះ​កង់​ជួយ​ពេទ្យ​គន្ធបុប្ផា​ឆ្នាំ​ទី​៦ ទាក់ទាញ​អ្នកចូលរួម​ជិត​១​ពាន់​នាក់​
12, May 2019 , 2:59 pm        
រូបភាព
​សៀមរាប​៖ ព្រឹត្តិការណ៍​សប្បុរសធម៌ ជិះ​កង់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆ្នាំ​ទី​៦ នឹង​រៀបចំ​នៅ​ចុងខែ​ឧសភា​ខាងមុខនេះ​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​អ្នកចូលរួម​ជាច្រើន ហើយ​ឆ្នាំនេះ​មាន​អ្នកចូលរួម​ជិត​១​ពាន់​នាក់ ដែល​មកពី​តាម​បណ្ដា​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​។  ប្រធាន​ក្លិប​ជិះ​កង់​ដើម្បី​សហគមន៍ លោក គិ​ម ប៊ុន​ថា​ន់ បានឱ្យដឹងថា កម្មវិធី​ចុះឈ្មោះ​សម្រាប់​ការ​ជិះ​កង់ នៅ​ថ្ងៃទី​២៦ ឧសភា​ឆ្នាំនេះ បាន​បិទ​ហើយ ជាមួយនឹង​អ្នកចូលរួម​ជិត​១​ពាន់​នាក់​។ អ្នកចូលរួម ត្រូវ​បង់ថ្លៃ​ការចុះឈ្មោះ​ចំនួន ១៥​ដុល្លារ ដោយ​ពួកគេ​ទទួលបាន​កង់​មួយ អាវយឺត​មួយ អាហារ រួម​នឹង​ភេសជ្ជៈ​។​

 
​ឆ្នាំនេះ​ការ​ជិះ​កង់ នឹង​ចាប់​ដំណើរ​ពី​ហាង​កង់​នៅ​អាំង គឹម​សាន នៅ​ផ្លូវជាតិ​លេខ​៦ កាត់​តាម​ព្រលានយន្តហោះ បន្ត​ឆ្ពោះទៅ​អង្គរវត្ត បន្ទាប់មក​ជិះ​ទៅកាន់​សួរ​ច្បារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដែលជា​គោលដៅ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ​។ 


 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ និង លោក គិ​ម ប៊ុន​ថា​ន់ ប្រធាន​ក្លិប​ជិះ​កង់​ដើម្បី​សហគមន៍​ដែល​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​នេះ ដូចតទៅ​៖



 
​គួររម្លឹកថា ព្រឹត្តិការណ៍​មនុស្សធម៌​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ទាក់ទាញ​អ្នកចូលរួម​កើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ឆ្នាំ​ទី​១ ព្រឹត្តិការណ៍​នេះ​រក​ថវិកា​បាន​ជាង​២​ពាន់​ដុល្លារ ឆ្នាំ​ទី​២ បាន​ជាង​៧​ពាន់​ដុល្លារ ឆ្នាំ​ទី​៣ បាន​ជាង​មួយ​ម៉ឺន​ដុល្លារ ឆ្នាំ​ទី​៤ ជិត​២​ម៉ឺន​ដុល្លារ ឆ្នាំ​ទី​៥ ជាង​២​ម៉ឺន​ដុល្លារ ហើយ​ឆ្នាំ​ទី​៦​នេះ គ្រោង​នឹង​ទទួលបាន​ជិត​៣​ម៉ឺន​ដុល្លារ​៕


 

Tag:
 ជិះ​កង់​
 ​គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com