ជាតិ
សង្គមជាតិ
ស្ថានទូតចិន គាំទ្រឲ្យចាប់ចិនជាង១០នាក់ ដែលព្រមានបង្កអសន្តិសុខនៅព្រះសីហនុ ជំនួបរវាងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន នាពេលកន្លងមក
× ស្ថានទូតចិនប្រចាំកម្ពុជា បានជំរុញឲ្យអាជ្ញាធរកម្ពុជា តាមជនជាតិចិនជាង១០នាក់ ដែលសង្ស័យថាជនសង្គមងងឹត។ ពួកគេ ប្រកាសតាមវីដេអូឃ្លីបថា ពួកគេ អាចធ្វើឲ្យខេត្តព្រះសីហនុ មានសន្តិសុខក៏បាន ធ្វើឲ្យមានភាពវឹកវរក៏បាន។
បន្ទាប់ពីគរបាលខេត្តព្រះសីហនុ និងកម្លាំងពាក់ព័ន្ធ បានស្វែងរកចាប់ជនជាតិចិនមួយក្រុម ក្រោយពួកគេបានបង្ហោះវីដេអូលើបណ្តាញសង្គម ព្រមានបង្កភាពវឹកវរក្នុងខេត្តព្រះសីហនុ ស្ថានទូតចិនប្រចាំកម្ពុជា ក៏ជំរុញឲ្យអាជ្ញាធរកម្ពុជា-ចិន រួមគ្នាបើកការស៊ើបអង្កេតលើបញ្ហានេះ។
ស្ថានទូតចិន បានសរសេរសារលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«ស្ថានទូតចិនប្រចាំកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចចិន និងកម្ពុជា ដើម្បីបើកការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយនេះ។ យើង ជឿជាក់ថា ការពិតនៃបញ្ហានេះ នឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ»។
ស្ថានទូតចិន បានបកប្រែខ្លឹមសារនៅក្នុងវីដេអូដែលជនជាតិចិនទាំងនោះព្រមាន បែបនេះ៖«ពួកគេ មកពីខេត្តឆុងឆីង ហើយនិយាយថា ៣ឆ្នាំក្រោយ ពួកគេ ចង់ឲ្យកំពង់សោមវឹកវរ គឺវឹកវរ ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាពនោះ»៕ Tag:
ស្ថានទូតចិន
អាជ្ញាធរកម្ពុជា
បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com