ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក K.P. Sharma Oli មកដល់​កម្ពុជា នា​រសៀល​នេះ
13, May 2019 , 12:12 pm        
រូបភាព
លោក K.P. Sharma Oli បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​វៀតណាម និង​កម្ពុជា
លោក K.P. Sharma Oli បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​វៀតណាម និង​កម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក K.P. Sharma Oli នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៥ ឧសភា​។ នេះ​បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

 
​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​នេះ គឺ​ក្នុង​គោលបំណង​ពង្រឹង និង​លើកតម្កើង​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្ប​ធ​ម​ឥ​រវាង​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ K.P. Sharma Oli ក៏​នឹង​ថ្លែង​សន្ទរកថា​គន្លឹះ​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ រួមទាំង​ជំនួប​ដោយឡែក​ជាមួយ​មេដឹកនាំ​សំខាន់​របស់​កម្ពុជា​ទៀតផង​។ 
 
​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក K.P. Sharma Oli នឹង​បន្តដំណើរ​ទៅ​ប្រទេស​វៀតណាម​ផងដែរ​។ នេះ​បើតាម The Himalayan Times ដែល​បាន​ស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស​នេ​ប៉ាល់​លោក Pradeep Kumar Gyawali ។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេដឹកនាំ​កម្ពុជា​ដំបូង​គេ ដែល​បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់  នៅពេលដែល​សម្ដេច បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់ នៅ​ទីក្រុង​Kathmandu កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ មេដឹកនាំ​កម្ពុជា និង​នេ​ប៉ាល់ ក៏បាន​ព្រមព្រៀង​ពង្រឹង​សហប្រតិបត្តិការ​រួមគ្នា លើ​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ រួមទាំង​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការបើក​ស្ថានទូត​កម្ពុជា នៅក្នុង​ប្រទេស​នេ​ប៉ាល់​ទៀតផង​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា និង​នេ​ប៉ាល់ បាន​បង្កើត​ទំនាក់ទំនង​ការទូត កាលពី​ឆ្នាំ​១៩៧៤​មក ៕

Tag:
 ហ៊ុន សែន​
  នេ​ប៉ាល់​
© រក្សាសិទ្ធិដោយ thmeythmey.com