Evra ឆ្លៀត​ឌឺ​ដាក់ Arsenal ថា Persie បាន​ចេញពី​ក្រុម​កូនក្មេង​ទៅលើ​កពាន​នៅ​ក្រុមមនុស្ស​ធំ​
កីឡាអន្តរជាតិ
អន្តរជាតិ
Evra ឆ្លៀត​ឌឺ​ដាក់ Arsenal ថា Persie បាន​ចេញពី​ក្រុម​កូនក្មេង​ទៅលើ​កពាន​នៅ​ក្រុមមនុស្ស​ធំ​
14, May 2019 , 8:39 pm        
រូបភាព
Robin van Persie (RVP) អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Arsenal និង Manchester United  បានបញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ហើយ​នៅ​អាយុ​៣៥​ឆ្នាំ​។ Patrice Evra បាន​ចេញមុខ​ជូនពរ Persie ដែលជា​អតីត​មិត្ត​រួម​ក្រុម ហើយ​ថែមទាំង​ចំអក​ឲ្យ​អ្នកគាំទ្រ​កាំភ្លើង​ធំ​ថា​ខ្សែប្រយុទ្ធ​ហូ​ឡង់​រូបនេះ​ចាកចេញ​ពី​ក្រុម​កូនក្មេង ដើម្បី​ជួយ​ក្រុមមនុស្ស​ធំ​លើក​ពាន Premier League រដូវ​កាល ២០១២-១៣​។​


 
Van Persie បានសម្រេច​ចូលនិវត្តន៍​ក្រោយ​ប្រកប​អាជីព​នៅលើ​វាយ​ស្មៅ​រយៈពេល​១៨​ឆ្នាំ ជាមួយ​ក្រុម​ចុងក្រោយរ​បស់​ខ្លួន Feyenoord នៅ​បញ្ចប់​រដូវ​កាល​នេះ​។​
 
​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​បាន​ចំណាយពេល​ពាក់កណ្តាល​អាជីព​ជាមួយ Arsenal ប៉ុន្តែ​បានបញ្ចប់​ទំនាក់ទំនង​រយៈពេល​៩​រដូវ​កាល​របស់ខ្លួន​ជាមួយ​កាំភ្លើង​ធំ​ក្នុង​ឆ្នាំ ២០១២ ដើម្បី​ទៅ​ចូលរួម​ជាមួយ Manchester United យ៉ាង​ចម្រូងចម្រាស​ក្នុងតម្លៃ ២២,៥ លាន​ផោន (២៩​លាន​ដុល្លារ​អាមេរិក​)​។​


 
​បើតាម​ការផ្សាយ​របស់​កាសែត​អង់គ្លេស Metro នៅ​ថ្ងៃទី​១៣ ខែឧសភា Van Persie មាន​អារម្មណ៍​ធុញទ្រាន់​នូវ​អ្វីដែល​រូបគេ​គិតថា​ជា​«​ការសន្យា​មិន​ពិត​»​កាល​នៅ Emirates ហើយ​រឿង​ទាំងអស់​នោះបាន​ជំរុញ​ទឹកចិត្ត​របស់គេ​ដើម្បី​ជួយ​ក្រុម​បិសាច​ក្រហម​ឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​ជា​លើក​ទី​២០ សម្រាប់​រដូវ​កាល​ដំបូង​នៅ Old Trafford ពោលគឺ​ក្នុង​រដូវ​កាល​២០១២-១៣​។​
 
​ការដែល Van Persie នាំ Man Utd ឈ្នះ Premier League ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់ Sir Alex Ferguson ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ Arsenal ឈឺចាប់​មិន​ស្ទើ​ទេ ខណៈដែល​ពួកគេ​តែងតែ​ជឿជាក់​លើ​ខ្សែប្រយុទ្ធ​ហូ​ឡង់​ទោះ​មាន​បញ្ហា​របួស​យ៉ាងណាក្តី​។​
 
​ក្រោយ​ឈ្នះ​ពាន​នោះ Patrice Evra អ​តី​ខ្សែការពារ​សញ្ជាតិ​បារាំង​ធ្លាប់បាន​និយាយ​ដឺ​ដង​ដាក់​អ្នកគាំទ្រ Gooners ថា Man Utd ឈ្នះ Arsenal ក្នុង​ក្របខណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រដូវ​ល​កាល ២០០៨-០៩ គឺ​ដូច​ក្រុម​បុរស​១១​នាក់​លេង​ទល់​គ្នា​ជាមួយ​ក្រុម​កូនក្មេង​១១​នាក់​អ៊ីចឹង​។​
 
​រហូតដល់ Van Persie ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​នេះ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង វ័យ​៣៧​ឆ្នាំ​ដដែល​បាន​ផ្ញើ​សារ​ជូនពរ​មិត្ត​ចាស់​របស់គេ​ដោយ​ឆ្លៀត​ប្រើពាក្យ​លែបខាយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ Arsenal ជាថ្មី​ម្តងទៀត​។​
 
 
«​ខ្ញុំ​ចាំ​ថ្ងៃ​ដំបូង​ដែល​អ្នក (Persie) បាន​ចូលរួម​ជាមួយ Man Utd នៅពេលនោះ​ខ្ញុំ​បាន​និយាយ​ទៅកាន់​អ្នក​ថា​សូម​ស្វាគមន៍​ការមកដល់​ក្លិ​បុរស​។ សូម​សំណាងល្អ Robin van Persie និង​អរគុណ​សម្រាប់​ពាន​ទី​២០​។ ហើយ​កាលនោះ​បានធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​ឈឺចាប់​»​។ Evra បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់គេ​បែបនេះ​៕

Tag:
 បាល់ទាត់​
  Patrice Evra
  Robin van Persie
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com