ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឪពុក​បែបនេះ នឹង​បំផ្លាញ​កូន​អស់​១​ជីវិត​
15, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឪពុក​គឺជា​គំរូ​ដល់​កូន បើ​ឪពុក​ដែល​ធ្វើ​អ្វីដែល​ល្អៗ នោះ​កូន​នឹង​អាច​ក្លាយជា​មនុស្ស​ល្អ តែបើ​ឪពុក​ដែល​ចូលចិត្ត​ប្រព្រឹត្ត​រឿង​ដែល​អាក្រក់ នោះ​កូន​នឹង​ធ្វើតាម​ជាមិនខាន​។​


 
​ដូចនេះ​តើ​មាន​សកម្មភាព​អ្វីខ្លះ​ដែល​ជះឥទ្ធិពល​ដល់​កូន​នោះ​? 
 
1.​ ​ឪពុក​ដែល​ចូលចិត្ត​លេង​ទូរស័ព្ទ​ឬ​លេង​Game ធ្វើឱ្យ​កូន​មិន​ចង់​រៀន​ទេ ហើយ​ចង់តែ​លេង​ដូច​អ្នក​។​
2.​ ​ឪពុក​ដែលមាន​ចិត្ត​ឆេវឆាវ ចូលចិត្ត​បញ្ចេញ​កំហឹង​ដាក់​ប្រពន្ធ ធ្វើឱ្យប៉ះពាល់​ខ្លាំងណាស់​ដល់​ការលូតលាស់​របស់​កូន​។​
3.​ ​បើ​អ្នក​ចូលចិត្ត​ជក់បារី កូន​នឹង​រៀន​តាម​នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​ឡើយ​។​
4.​ ​បើ​អ្នក​គេង​ស្រមុក អ្នក​មិនត្រូវ​គេង​ជិត​កូន​ទេ​ព្រោះ​វា​រំខាន​ដល់​ការ​គេង​របស់​កូន​ជាខ្លាំង​។​
5.​ ​បើ​អ្នកមាន​ប្រពន្ធចុង ហើយ​ព្រោះតែ​រឿងនេះ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ នៅពេលដែល​កូន​ឮ វា​នឹង​ធ្វើឱ្យ​កូន​បាត់បង់​ភាពកក់ក្តៅ ហើយ​កូន​នឹងមាន​ជំងឺ​ភ័យខ្លាច​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com