ជាតិ
ក្រសួងមហាផ្ទៃ ប្រារព្ធ​ពិធី​ខួប​លើក​ទី​៧៤ នៃ​កំណើត​នគរបាលជាតិ
16, May 2019 , 8:58 am        
រូបភាព
​ក្រសួងមហាផ្ទៃ ប្រារព្ធ​ពិធី​ខួប​លើក​ទី​៧៤ នៅ​ថ្ងៃទី​១៦ ឧសភា​នេះ ដើម្បី​រំលឹក​គុណ និង​វីរៈភាព​របស់​នគរបាល​ជាតិ​ជំនាន់​មុន​។

 
​លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា ម​ន្រី្ត​នគរបាលជាតិ​ជំនាន់​មុន និង​បច្ចុប្បន្ន បាន​ពលិកម្ម​គ្រប់បែប​យ៉ាង​ក្នុងការ​ការពារ​សុ​វត្តិភាព បញ្ចៀស​នូវ​សកម្មភាព​ភេរវកម្ម ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការពារ​ក្នុង​ពិធី​បុណ្យជាតិ​និង​អន្តរជាតិ​ជាច្រើន​។ ដូច្នេះ​ការ​ប្រារព្ធ​ខួប​លើក​ទី​៧៤​នេះ ដើម្បី​បង្ហាញ​នូវ​វីរៈភាព​និង​រំលឹក​គុណ​ដល់​នគរបាល​ជំនាន់​មុន​។ 
 
​ការ​ប្រារព្ធ​ពិធី​អបអរ​ខួប​នៃ​កំណើត​នគរបាលជាតិ​នេះ គឺ​ក្រសួងមហាផ្ទៃ​ខកខាន​ធ្វើ​ពី​ឆ្នាំ​មកហើយ ប៉ុន្តែ​ក្នុងឆ្នាំនេះ នឹងមាន​ការរៀបចំ​លក្ខណៈ​ធំ​ជាង​ពេលមុនៗ​។ កម្មវិធី​នេះ នឹងមាន​ការតាំង​រូបថត​អនុស្សាវរីយ៍​ជាច្រើន នៃ​សកម្មភាព​នគរបាល​រាជធានី​-​ខេត្ត​ទៀតផង​៕ 
 

Tag:
 ខួប​ទី​៧៤
  នគរបាលជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com