ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បងៗ​បុរសៗ​ដែល​ចង់បាន​សាច់ដុំ​រីក​ធំ​កាន់តែខ្លាំង កុំ​ភ្លេច​ព្យាយាម​ញ៉ាំ​បន្លែ​ទាំងនេះ​ផង​
17, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ដើរតួនាទី​សំខាន់​មួយ​នៅពេល​និយាយ​ដល់​ការបង្កើន​ទំហំ​សាច់ដុំ និង​ជំរុញ​ដល់​តម្រូវការ​ក្នុងការ​ហាត់ប្រាណ​។


 
​សំណាង​ដែរ មាន​បន្លែ​មួយចំនួន​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំនួយ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្កើន​ការរីក​សាច់ដុំ​ល្អ​បំផុត​។ 

​ម្ទេស​ប្លោក​
 
​មិន​ខ្វល់​ថា​អ្នក​ញ៉ាំ​ម្ទេស​ប្លោក​ក្រហម បៃតង ទឹកក្រូច ឬ​លឿង​ទេ វា​សុទ្ធតែ​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ជាង ២​ក្រាម​ដែរ​ក្នុង​មួយ​ផ្លែ​។ ជាមួយគ្នានេះដែរ បន្លែ​ដែលមាន​ពណ៌​ឆើត​នេះ​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​ក្នុងការ​បំបាត់​ជំងឺ​ផ្តាសាយ​ដោយសារតែ​វា​សម្បូរ​វីតាមីន C ក្នុងការ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ 

​ជី​វ៉ាន់ស៊ុយ​
 
​ជី​វ៉ាន់ស៊ុយ​ស្ថិតក្នុង​ចំណោម​បន្លែ​ផ្តល់​សុខភាព​ដ៏​ល្អៗ​ជាច្រើន ដោយសារតែ​វា​ជា​ប្រភព​នៃ​ជីវជាតិ​។ វា​ផ្ទុក​ទោ​ដោយ​ជីវជាតិ​មូលដ្ឋាន​ជាច្រើន​ដូចជា អាស៊ីតអាមីណេ ដែល​គេ​ស្គាល់​ថា Lysine​។ វា​នឹង​ជួយ​ជំរុញ​ដល់​ការលូតលាស់​ឡើងវិញ និង​ការលូតលាស់​របស់​ជាលិកា​ត​ភ្ជាប់​របស់​សរសៃ​ចង​ឆ្អឹង និង​ឆ្អឹងខ្ចី​។​
 
​ស្ពៃ​ស្ពី​ណា​ច​
 
​បន្លែ​ប្រភេទ​នេះ​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​សារធាតុ Glutamine​។ វា​គឺជា​អាស៊ីតអាមីណេ​មួយ​ក្នុងចំណោម ១០ ដែល​ចូលរួម​ក្នុង​ធាតុ​ផ្សំ​របស់​ប្រូតេអ៊ីន​។ ដូច្នេះហើយ វា​ដើរតួនាទី​សំខាន់បំផុត​ក្នុងការ​លូតលាស់​របស់​សាច់ដុំ​គ្មាន​ខ្លាញ់​។ ជាមួយគ្នានេះដែរ ស្ពៃ​ស្ពី​ណា​ច​ផ្ទុក​ទៅដោយ​ធាតុ​ផ្សំ​មួយទៀត​ឈ្មោះថា Coenzyme Q10 ដែល​ដូចគ្នា​នឹង​អង់​ទី​អុកស៊ីដ​ង់​ដែរ ក្នុង​ការជួយ​ពង្រឹង​ដល់​សាច់ដុំ​។ 
 
​ស្ពៃ​ស្ពី​ណា​ច​ជា​ប្រភព​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដ៏​អស្ចារ្យ ហើយក៏​សំខាន់​ក្នុងការ​បំពេញ​មុខងារ​ផលិត​ថាមពល និង​បង្កើត​ថាមពល​ពី​ជីវជាតិ​ផងដែរ​។ ម៉ាញ៉េ​ស្យូ​ម​គឺជា​តម្រូវការ​ដ៏​សំខាន់​ក្នុងការ​ជួសជុល​សាច់ដុំ និង​មុខងារ​សរសៃប្រសាទ​ដែល​បាន​ខូចខាត​។ 
 
​ចុងក្រោយ ស្ពៃ​ស្ពី​ណា​ច​ក៏​សម្បូរ​ទៅដោយ​សារធាតុ Arginine ដែលជា​អាស៊ីតអាមីណេ​សម្រាប់​ជួយ​ភ្ញោ​ច​ដល់​ក្រពេញ Pituitary Gland ដូច្នេះ​វា​នឹង​បង្កើន​ការផលិត​អ័រម៉ូន​លូតលាស់​បន្ថែម​ដែរ​។ 
 
​ដំឡូងជ្វា​
 
​ដំឡូង​ប្រភេទ​នេះ​មិន​ត្រឹមតែ​ឆ្ងាញ់​ទេ តែ​វា​ក៏​ផ្តល់នូវ​ជីវជាតិ​ជាច្រើន​ដែលមាន​ប្រយោជន៍​ក្នុងការ​ជំរុញ​ដល់​ការហាត់​ប្រាណ និង​ថាមពល​ផងដែរ​។ វា​មាន​ជាតិ​សរសៃ​ខ្ពស់​ក្នុង​ការរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ហ្នឹង​ល្អ ដូច្នេះ​វា​ក៏​មិន​ងាយ​ធ្វើ​ឲ្យ​អស់កម្លាំង​ក្នុងពេល​ហាត់ប្រាណ​ដែរ​។ ដំឡូងជ្វា​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ Beta-carotene ដែលជា​ភ្នាក់ងារ​បំពាក់​ពណ៌​ធម្មជាតិ​សម្រាប់​បំ​លែង​ទៅជា​វីតាមីន A ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com