ជាតិ
ភ្ញៀវទេសចរ​ជាង​១៣​ម៉ឺន​នាក់​ទៅលេង​សៀមរាប ក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​
16, May 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ នា​រយៈពេល​នៃ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ចាប់ពី​ថ្ងៃទី​១៣ ដល់ទី​១៥ ឧសភា មាន​ទេសចរ​ជាតិ និង​អន្ដរជាតិ​សរុប​ជាង ១៣​ម៉ឺន​នាក់មក​កម្សាន្ត​ខេត្តសៀមរាប ដែល​ចំនួន​នេះ​កើនឡើង​ជាង ៥០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។​

 
​របាយការណ៍​ទេសចរណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង ១៣​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវទេសចរ​ជាតិ​ជាង ១១​ម៉ឺន​នាក់ កើនឡើង​ជាង ៨០​ភាគរយ ដែល​ឆ្នាំទៅ មាន​ប្រមាណ​តែ ៦​ម៉ឺន​នាក់​តែប៉ុណ្ណោះ​។ រីឯ​ទេសចរ​អន្ដរជាតិ​វិញ មាន​ជាង​២​ម៉ឺន​នាក់ ថយចុះ​ជាង ១៤​ភាគរយ​។ មន្ទីរ​ទេសចរណ៍​បញ្ជា​ក់​ក្នុង​របាយការណ៍​បន្ថែម​ថា ទេសចរ​ក្នុងស្រុក​មានការ​កើនឡើង​ខ្លាំង​ដោយសារ​ឆ្នាំនេះ ថ្ងៃ​ឈប់សម្រាក​មាន​រយៈពេល​៥​ថ្ងៃ រាប់បញ្ចូល​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ និង​ភាព​អំណោយផល​នៃ​អាកាសធាតុ​ផង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com