ជាតិ
ការប្រើឧស្ម័នសម្រាប់យានយន្ត នៅតែមិនសូវពេញនិយមនៅកម្ពុជា
× កំពង់ចាម៖ លោក ហ៊ីម វិចិត្រ និងភរិយាបានជួលទីតាំងមួយនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីលក់សាំង ម៉ាស៊ូត និងឧស្ម័ន (ហ្គាស)។ ខុសពីក្នុងប្រទេសថៃ ថ្វីដ្បិតតែឧស្ម័នមានតម្លៃថោកជាងប្រេងសាំង និងម៉ាស៊ូត ហើយបំពុលបរិស្ថានតិចជាងសាំង និងម៉ាស៊ូតក៏ដោយ អ្នកប្រើប្រាស់យានយន្តនៅកម្ពុជា ពុំសូវពេញនិយមប្រើប្រាស់ឧស្ម័នឡើយ ដោយហេតុផលគ្រោះថ្នាក់។ ទោះមានអ្នកប្រើប្រាស់ឧស្ម័នតិចក៏ដោយ តែលោក ហ៊ីម វិចិត្រ នៅតែដាក់លក់ឧស្ម័ននៅក្នុងតំបន់រស់នៅរបស់លោក សម្រាប់អ្នកដំណើរមកពីឆ្ងាយ។ ប៉ុន្តែដោយសារតែកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលនៃម៉ូតកង់បី (ដែលប្រើឧស្ម័ន) អ្នកលក់ឧស្ម័នដូចលោក វិចិត្រ ទទួលបានអតិថិជនច្រើនល្មមដែរ។
យើងស្តាប់កិច្ចសម្ភាសរបស់នាយ យ៉ាន ខាងក្រោមនេះ
Tag:
ហ្គាស ឧស្ម័ន
យ៉ានតាមដងផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com